ព័ត៌មានអន្ដរជាតិ
ជនជាតិ រុស្ស៊ី រាប់ពាន់នាក់ជាប់គាំងនៅ ថៃ បន្ទាប់ពី Visa និង Mastercard របស់ពួកគេផ្អាកប្រតិបត្តិការ
ប្រភពព័ត៌មានបានឲ្យដឹងថា ភ្ញៀវទេសចររុស្ស៊ីរាប់ពាន់នាក់បានលុបចោលជើងហោះហើរត្រឡប់ទៅរុស្ស៊ីវិញ ស្របពេលដែលតម្លៃប្រាក់រូបរុស្ស៊ីធ្លាក់ចុះ បន្ទាប់ពីរុស្ស៊ីប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចចំពោះការលុកលុយលើអ៊ុយក្រែន ដែលបណ្ដាលឲ្យជនជាតិរុស្ស៊ីជាង ៧,០០០ នាក់នៅជាប់គាំងតាមគោលដៅទេចរណ៍មួយចំនួនក្នុងប្រទេសថៃរួមមាន ភូកេត កោះសាមុយ ក្រាប៊ី និងប៉ាតាយ៉ា ។
លោក Yuthasak Supasorn អគ្គនាយកអាជ្ញាធរទេសចរណ៍នៃប្រទេសថៃបាននិយាយថា “យើងត្រូវតែធ្វើជាម្ចាស់ផ្ទះដ៏ល្អ និងថែរក្សាភ្ញៀវទេសចរទាំងអស់“ ។
ក្នុងឆ្នាំ ២០១៩ មានប្រជាជនរុស្ស៊ី ១.៤ លាននាក់បានធ្វើដំណើរទៅកាន់ប្រទេសថៃ ឬជាមធ្យមជាង ១០០,០០០ នាក់ក្នុងមួយខែ ប៉ុន្តែក្នុងខែមករា ឆ្នាំ ២០២២ នេះចំនួនភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ីបានធ្លាក់ចុះមកនៅត្រឹមប្រមាណ ២៣,០០០ នាក់ប៉ុណ្ណោះ ដែលស្មើនឹង ១ ភាគ ៥ នៃចំនួនភ្ញៀវទេសចរសរុប ។
ចំណែកលោក Poomkit Raktaam Ngam ប្រធានសមាគមធុរកិច្ចទេសចរណ៍ខេត្តភូកេត បាននិយាយថា សមាគមបានស្នើសុំឲ្យសណ្ឋាគារនៅភូកេតកាត់បន្ថយតម្លៃ និងពន្យាពេលការស្នាក់នៅរបស់ភ្ញៀវទេសចររុស្ស៊ីទាំងនោះ ហើយអ្នកទេសចរមួយចំនួនបានប្រើមធ្យោបាយទូទាត់ប្រាក់តាមរយៈប្រព័ន្ធ UnionPay របស់ប្រទេសចិន បន្ទាប់ពី Visa និង Mastercard របស់ពួកគេបានផ្អាកប្រតិបត្តិការជាមួយធនាគាររុស្ស៊ី ។
លោក Phoomkit បានបន្តថា អាជ្ញាធរថៃបានព្យាយាមនាំភ្ញៀវទេសចររុស្ស៊ីទាំងនេះត្រឡប់ទៅប្រទេសវិញតាមរយៈក្រុមហ៊ុនអាកាសចរណ៍មកពីមជ្ឈិមបូព៌ា ដែលមិនបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ឬប្រើជើងហោះហើរដែលអាជ្ញាធររុស្ស៊ីបានរៀបចំ ខណៈអ្នកទេសចរអ៊ុយក្រែនរាប់រយនាក់ក៏ជាប់គាំងនៅក្នុងប្រទេសថៃផងដែរ ។ ទន្ទឹមនោះភ្ញៀវទេសចរអ៊ុយក្រែនរាប់រយនាក់ក៏បានជាប់គាំងនៅក្នុងប្រទេសថៃផងដែរ ដែលភាគច្រើនដោយសារតែព្រលានយន្តហោះនៅអ៊ុយក្រែនត្រូវបានបិទ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ VOA Thai
ចុចអាន ៖ រុស្ស៊ី ប្រាប់បញ្ហាមួយទៅ តួកគី មុនកិច្ចប្រជុំត្រីភាគីជាមួយ អ៊ុយក្រែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?