Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន៖ រុស្ស៊ីនឹងកាន់តែខ្លាំង ហើយទណ្ឌកម្មនឹងជះឥទ្ធិពលទៅលោកខាងលិចវិញ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទណ្ឌកម្មដែលដាក់ប្រឆាំងរុស្ស៊ីនឹងជះឥទ្ធិពលដល់ប្រទេសលោកខាងលិចវិញ រួមទាំងក្នុងទម្រង់នៃតម្លៃអាហារ និងថាមពលខ្ពស់ផងដែរ ហើយទីក្រុងមូស្គូនឹងដោះស្រាយបញ្ហារបស់ខ្លួន និងងើបឡើងវិញ កាន់តែខ្លាំងជាងមុន។

This image has an empty alt attribute; its file name is AP22069559154219-1024x538.webp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន និយាយថា មិនមានជម្រើសជំនួសអ្វីដែលរុស្ស៊ីហៅថាជា “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ហើយថា រុស្ស៊ីមិនមែនជាប្រទេសដែលអាចទទួលយកការសម្របសម្រួលអធិបតេយ្យភាពរបស់ខ្លួន សម្រាប់ប្រភេទនៃផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលខ្លីមួយចំនួនឡើយ។

លោកបានប្រាប់កិច្ចប្រជុំរបស់រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែមីនាថា “ទណ្ឌកម្មទាំងនេះ នឹងត្រូវដាក់ក្នុងករណីណាក៏ដោយ។ មានសំណួរ បញ្ហា និងការលំបាកមួយចំនួន ប៉ុន្តែកាលពីអតីតកាល យើងបានយកឈ្នះពួកគេ ហើយយើងនឹងយកឈ្នះពួកគេទៀត នាពេលបច្ចុប្បន្ននេះ”។

This image has an empty alt attribute; its file name is 00VIRUS-DISINFO1-superJumbo-v2-1024x683.jpg

ទីក្រុងមូស្គូដែលជាអ្នកផលិតថាមពលដ៏សំខាន់ហើយផ្គត់ផ្គង់ឧស្ម័នមួយភាគបីរបស់អឺរ៉ុប នឹងបន្តបំពេញកាតព្វកិច្ចកិច្ចសន្យារបស់ខ្លួន ថ្វីបើរងសម្ពាធដោយការដាក់ទណ្ឌកម្មគ្រប់ជ្រុងជ្រោយ រួមទាំងការហាមឃាត់លើការទិញប្រេងរបស់សហរដ្ឋអាមេរិកក៏ដោយ។

លោកពូទីននិយាយថា​ “ពួកគេបានប្រកាសថា ពួកគេកំពុងបិទការនាំចូលប្រេងពីរុស្ស៊ីទៅកាន់ទីផ្សារអាមេរិក។ តម្លៃ​នៅ​ទីនោះ​ថ្លៃណាស់ អតិផរណា​ខ្ពស់​មិន​ធ្លាប់​មាន​ពីមុន​មក បាន​ឈាន​ដល់​កម្រិត​ជា​ប្រវត្តិសាស្ត្រ។ ពួកគេ​កំពុង​ព្យាយាម​បន្ទោស​លទ្ធផល​នៃ​កំហុស​ខ្លួន​ឯង​មក​លើ​យើងទាំងយើង​គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​វា​ទាល់​តែ​សោះ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ វីដេអូ រថក្រោះរុស្ស៊ីទាំងជួរ ត្រូវអ៊ុយក្រែន លបវាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ប៉ែន បូណា៖ យុវជនត្រូវហាត់ពត់លត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែនិងមានប្រយោជន៍

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យ៖ មកដល់ពេលនេះមិនទាន់មានរបាយការណ៍កើនឡើងពីជំងឺសួត និងផ្លូវដង្ហើម អំឡុងពេលមានខ្យល់ពុលឡើយ

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជាគ្រោងបង្កើតគណៈកម្មការអន្តរក្រសួងបង្ក្រាបឧក្រិដ្ឋកម្មអនឡាញដើម្បីស្ដារមុខមាត់ប្រទេសឡើងវិញ

សេដ្ឋកិច្ច២១ នាទីutes មុន

ទិន្នផលគ្រាប់ស្វាយចន្ទីកម្ពុជា នឹងកើនដល់ជាង ១ លានតោន នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ក្រសួងសម្រេចប្រគល់ស្នាដៃនិពន្ធលោក កែវ ឯម ៤២ បទ ឱ្យលោកស្រី សូ សាវឿន បានសិទ្ធិគ្រប់គ្រង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម