ព័ត៌មានអន្ដរជាតិ
លោក Putin មិនជំទាស់ ការចរចាដោយផ្ទាល់ ជាមួយប្រធានាធិបតី អ៊ុយក្រែន ទេ (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនជំទាស់ចំពោះការចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នោះទេ។

លោក Cavusoglu បាននិយាយយ៉ាងច្រើនទៅកាន់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ខណៈពេលថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១០ខែមីនា នៅទីក្រុង Antalya បន្ទាប់ពីកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន រុស្ស៊ី និងតួកគី។
លោក Cavusoglu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននោះថា “គេនិយាយថា លោកZelensky ត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចប្រជុំបែបនេះ ហើយលោក Putin ក៏មិនជំទាស់ដែរ។ លោក Putin ក៏បានលើកឡើងពីគំនិតនេះ ទៅកាន់លោកប្រធានាធិបតី Erdogan ដែរ”។

ទន្ទឹមនោះ លោក Cavusoglu ក៏បាននិយាយផងដែរថា ជំនួបទល់មុខគ្នារវាងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba និងសមភាគីរុស្ស៊ី Sergey Lavrov ដែលសម្របសម្រួល និងរៀបចំឡើងនៅប្រទេសតួកគីកាលពីម្សិលមិញ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។
គ្មាននរណាម្នាក់គួររំពឹងថានឹងមានអព្ភូតហេតុជាមួយនឹងកិច្ចប្រជុំតែមួយនោះទេ ប៉ុន្តែកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីគឺជាការចាប់ផ្តើមដ៏សំខាន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ទីក្រុងមូស្គូ ប្រាប់ម៉ោង បើកផ្លូវជម្លៀសជនស៊ីវិល ពីអ៊ុយក្រែន ទៅ រុស្ស៊ី ជារៀងរាល់ថ្ងៃ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?