Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចេញសេចក្ដីថ្លែងការណ៍ ៨ ចំណុច ក្រោយកិច្ចប្រជុំជាមួយ អ៊ុយក្រែន

បានផុស

នៅ

កិច្ចប្រជុំកំពូលរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavron និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅទីក្រុង Antalya នៃប្រទេសតួកគីបានបញ្ចប់ទៅហើយកាលពីថ្ងៃទី ១០ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីជួបជាមួយសមភាគីអ៊ុយក្រែន, លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានចេញសេចក្តីថ្លែងការណ៍ ៨ ចំណុចដូចជា ៖

១. ការចរចាររុស្ស៊ី-អ៊ុយក្រែននៅបេឡារុសមិនមានជម្រើសទេ ហើយមិនមានគម្រោងចរចាបទឈប់បាញ់ជាមួយលោករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន Kuleba នៅទីក្រុង Antalya ឡើយ ។

២. រុស្សីចង់ឲ្យអ៊ុយក្រែនមានអព្យាក្រិត្យ និងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីការធានាសន្តិសុខ ។

៣. ទីក្រុងមូស្គូចង់ឃើញអ៊ុយក្រែនជារដ្ឋមិត្តភាពដោយគ្មានការហាមឃាត់លើភាសា និងវប្បធម៌រុស្ស៊ី ។

៤. រុស្ស៊ីបានផ្ញើសំណើមួយ ហើយនឹងទាមទារការឆ្លើយតបពីសហរដ្ឋអាមេរិកទាក់ទងនឹងការបង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តនៅអ៊ុយក្រែន ។

៥. រុស្ស៊ីនឹងមិនពឹងផ្អែកលើក្រុមហ៊ុនលោកខាងលិចទៀតទេ ។

៦. លោកខាងលិចត្រូវការរឿងតែមួយគត់ពីអ៊ុយក្រែនដើម្បីធ្វើការប្រឆាំងនឹងរុស្ស៊ី ។

៧. រុស្ស៊ីមិនដែលនិយាយអំពីលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរនោះទេ ។

៨. រុស្សីមិនដែលចង់បានសង្រ្គាមនោះទេ ។

គួរបញ្ជាក់ថា កិច្ចប្រជុំរបស់រុស្ស៊ី និងអ៊ុយក្រែន កំពុងក្លាយជាជំនួបការទូតកម្រិតខ្ពស់បំផុត ចាប់តាំងពីវិមានក្រឹមឡាំងបើកប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី មិនជឿថាមានសង្គ្រាមនុយក្លេអ៊ែរ ប៉ុន្តែព្រមានទៅអាមេរិក និងអឺរ៉ុប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

​អ៊ុយក្រែន​ចាប់​ផ្តើម​​អនុវត្ត​​​​​​កម្មវិធី​កេណ្ឌ​ទ័ព​​​​​ ខណៈ​រុស្ស៊ី​​ធ្លាប់​ធ្វើ​តាំងពី​២០២២​​

សេដ្ឋកិច្ច៨ នាទីutes មុន

សម្ដេចធិបតីលើកឡើងថា អត្រាទិញ-លក់ ផ្ទះមានការកើនឡើង

សេដ្ឋកិច្ច១០ នាទីutes មុន

តំបន់សេដ្ឋកិច្ចពិសេសមួយទៀត គ្រោងបង្កើតនៅខេត្តព្រះសីហនុ

សុះ ម៉ាច
ជីវិតកម្សាន្ដ១០ នាទីutes មុន

លោក សុះ ម៉ាច កោតសរសើរអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលចេះស្រលាញ់ អភិរក្ស និងលើកស្ទួយវិស័យសិល្ប:

ផ្លូវ ២៣០
សន្តិសុខសង្គម១៦ នាទីutes មុន

អាជីវករលក់ដូរលើផ្លូវ ២៣០ ស្នើអាជ្ញាធរពិនិត្យលើបុគ្គលម្នាក់ដែលមានសិទ្ធិចាត់ចែងជួលផ្លូវសាធារណៈយកប្រយោជន៍ផ្ទាល់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម