Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋ អ៊ុយក្រែន នៅអឺរ៉ុបជាង ២០ ម៉ឺននាក់មកជួយប្រយុទ្ធការពារប្រទេស

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋអ៊ុយក្រែនជាង ២០ ម៉ឺននាក់បានត្រឡប់មកពីអឺរ៉ុបវិញដើម្បីការពារប្រទេសរបស់ពួកគេ ។

លោក Oleksii Reznikov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “រហូតមកដល់ពេលនេះពលរដ្ឋអ៊ុយក្រែនជាង ១០ ម៉ឺននាក់បានចូលរួមជាមួយកងទ័ព ហើយពលរដ្ឋរបស់យើងជាង ២០ ម៉ឺននាក់ទៀតបានត្រឡប់មកពីអឺរ៉ុបដើម្បីការពារប្រទេសរបស់យើង ហើយក្នុងចំណោមពួកគេនោះក៏មានអ្នកស្ម័គ្រចិត្តបរទេសផងដែរ” ។

Reznikov បាននិយាយថា “យើងនឹងមិនចាញ់រុស្ស៊ីក្នុងបរិមាណណាមួយទេ ។ យើងមិនឈប់ការតបតទៅរុស្ស៊ីទេ ហើយពិភពលោកទាំងមូលមើលឃើញរឿងនេះ” ។

បើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៥៤៩ នាក់ត្រូវបានសម្លាប់ និង ៩៥៧ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម ។

ចំណែកទីភ្នាក់ងារជនភៀសខ្លួន UN បាននិយាយថា មនុស្សជាង ២.៣ លាននាក់ក៏បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ចេញសេចក្ដីថ្លែងការណ៍ ៨ ចំណុចខ្លឹមៗ ក្រោយកិច្ចប្រជុំជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

លោកឧត្តមសេនីយ៍ទោ គង់ មនោ ប្រាប់នគរបាលអន្តរាគមន៍ យកចំណេះដឹងទៅអនុវត្តការងារនៅអង្គភាពឱ្យមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

​ម៉ាឡេស៊ីនិង​ថៃ​ត្រៀម​ខ្លួន​​​បង្ការ​​ភ្លៀង​ធ្លាក់​​បន្ថែម​ទៀត ក្រោយ​មនុស្ស​ជាង​៣០​នាក់ស្លាប់​

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

ជនភៀសខ្លួនកើន​ជាង​៤៨០០០នាក់នៅស៊ីរី ក្រោយ​ជម្លោះប្រដាប់​អាវុធ​កើន​ឡើង​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឆ្មាំសមុទ្រ​ចិននិងហ្វីលីពីនផ្ទុះជម្លោះដែនសមុទ្រជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

ទើបបញ្ចប់ Solo Concert ពីរថ្មីៗ! មុននេះ ឱក សុគន្ធកញ្ញា ឱ្យតម្រុញត្រៀមធ្វើនៅខេត្តបន្ទាប់ទៀត ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម