ព័ត៌មានអន្ដរជាតិ
WHO ប្រាប់អ៊ុយក្រែនឲ្យបំផ្លាញភ្នាក់ងារបង្ករោគក្នុងមន្ទីរពិសោធខ្លាចធ្លាយរាលដាល
នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា អង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យប្រទេសអ៊ុយក្រែនបំផ្លាញចោលនូវភ្នាក់ងារបង្ករោគដែលមានការគំរាមកំហែងខ្ពស់នៅក្នុងមន្ទីរពិសោធសុខភាពរបស់ប្រទេសដើម្បីការពារពីការលេចធ្លោដ៏មានសក្តានុពលណាមួយដែលរាលដាលជាជំងឺដល់ប្រជាជន។
ក្រុមអ្នកជំនាញជីវសុវត្ថិភាពបាននិយាយថា បេសកកម្មយោធាចូលប្រទេសអ៊ុយក្រែន និងការទម្លាក់គ្រាប់បែកលើទីក្រុងជាច្រើនបានបង្កើនហានិភ័យនៃលេចធ្លាយនៃមេរោគដែលបង្កឲ្យមានជំងឺ ប្រសិនបើគ្រឿងបរិក្ខាណាមួយត្រូវបានខូចខាត។
ដូចប្រទេសផ្សេងៗជាច្រើនដែរ អ៊ុយក្រែនមានមន្ទីរពិសោធសុខភាពសាធារណៈដែលកំពុងស្រាវជ្រាវពីវិធីកាត់បន្ថយការគំរាមកំហែងនៃជំងឺគ្រោះកាចដែលប៉ះពាល់ដល់មនុស្ស និងសត្វ រាប់ទាំងជំងឺកូវីដ-១៩ផង។ មន្ទីរពិសោធរបស់អ៊ុយក្រែនទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក។
ក្នុងការឆ្លើយតបសំណួរពីទីភ្នាក់ងារសារព័ត៌មាន Reuters អំពីការងាររបស់ខ្លូនជាមួយអ៊ុយក្រែនទាំងមុនពេល និងក្រោយពេលការវាយប្រហាររបស់រុស្ស៊ី WHO បាននិយាយក្នុងអ៊ីម៉ែលថា ខ្លួនបានសហការជាមួយមន្ទីរពិសោធសុខភាពសាធារណៈអ៊ុយក្រែនជាច្រើនឆ្នាំមកហើយដើម្បីជំរុញការអនុវត្តសុវត្ថិភាពដែលជួយការពារការបញ្ចេញភ្នាក់ងារបង្ករោគដោយចៃដន្យ ឬចេតនា។
អង្គការសុខភាពពិភពលោកដែលជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិបាននិយាយថា ៖«ពាក់ព័ន្ធនឹងចំណុចនេះ WHO បានណែនាំយ៉ាងខ្លាំងដល់ក្រសួងសុខាភិបាលអ៊ុយក្រែន និងភាគីទទួលខុសត្រូវពាក់ព័ន្ធផ្សេងទៀតឲ្យបំផ្លាញចោលភ្នាក់ងារបង្ករោគដែលគំរាមកំហែងខ្ពស់ដើម្បីការពារការបែកធ្លាយណាមួយដ៏មានសក្តានុពល»។
ទោះបីជាយ៉ាងណា WHO មិនបាននិយាយទេនៅពេលណាដែលខ្លួនបានផ្តល់សេចក្តីណែនាំ ឬផ្តល់ព័ត៌មានលំអិតពីប្រភេទនៃភ្នាក់ងារបង្ករោគនៅក្នុងមន្ទីរពិសោធរបស់អ៊ុយក្រែននោះ។
សមត្ថភាពរបស់មន្ទីរពិសោធរបស់អ៊ុយក្រែនស្ថិតនៅចំកណ្តាលនៃសង្គ្រាមព័ត៌មានកំពុងកើនឡើងចាប់តាំងពីរុស្ស៊ីធ្វើប្រតិបត្តិការយោធាចូលទៅអ៊ុយក្រែនកាលពីពីរសប្តាហ៍មុន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ