ព័ត៌មានអន្ដរជាតិ
មិនធូរស្បើយទេ! ជំងឺផ្តាសាយបក្សីនៅជប៉ុនរាលដាលដល់ខេត្តទី ១០
ការផ្ទុះជំងឺផ្តាសាយបក្សីដ៏អាក្រក់បំផុតនៅប្រទេសជប៉ុនបានរាលដាលដល់កសិដ្ឋានថ្មីជាបន្តបន្ទាប់ ហើយឥឡូវនេះប៉ះពាល់ដល់ជាង ២០ ភាគរយនៃខេត្តចំនួន ៤៧ របស់ប្រទេសនេះដោយមន្រ្តីបានបញ្ជាឲ្យសម្លាប់សត្វបក្សីជាច្រើន បន្ទាប់ពីការងាប់ជាហូរហែរ ។
ក្រសួងកសិកម្មបាននិយាយកាលពីចុងសប្តាហ៍ថា សត្វបក្សីប្រមាណ ១១,០០០ ក្បាលនឹងត្រូវសម្លាប់ និងកប់ បន្ទាប់ពីមានជំងឺផ្តាសាយបក្សីត្រូវបានគេរកឃើញនៅកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមួយកន្លែងនៅទីក្រុង Higashiomi ក្នុងខេត្ត Shiga នៅភាគនិរតីប្រទេសជប៉ុន ។

ក្រសួងបាននិយាយនៅថ្ងៃចន្ទនេះថា ការផ្ទុះឡើងមួយទៀតបានចាប់ផ្តើមនៅក្នុងខេត្ត Kagawa ដែលការផ្ទុះនេះបានកើតឡើងកាលពីខែមុន ។
យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានឲ្យដឹងថា ការផ្ទុះឡើងនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូងដែលនៅជិតខាងគឺជាជំងឺផ្តាសាយបក្សីមួយប្រភេទក្នុងចំណោមជំងឺផ្តាសាយបក្សីផ្សេងៗទៀត ។

លោកស្រី Madhur Dhingra មន្រ្តីសុខភាពសត្វជាន់ខ្ពស់នៅ FAO បានប្រាប់ Reuters តាមអ៊ីម៉ែលថា “វីរុសដែលត្រូវបានរកឃើញនៅក្នុងប្រទេសជប៉ុនគឺជាប់ពាក់ព័ន្ធនឹងវីរុសកូរ៉េ ហើយវាក៏ទាក់ទងនឹងវីរុសនៅអឺរ៉ុបផងដែរចាប់ពីដើមឆ្នាំ ២០២០” ។
លោកស្រីបាននិយាយថា “នេះមានន័យថាបច្ចុប្បន្នយើងមានជំងឺ H5N8 HPAI ចំនួនពីរផ្សេងគ្នានៅអាស៊ីខាងកើត និងអឺរ៉ុប” ។

នៅប្រទេសជប៉ុនខេត្តចំនួន ១០ ក្នុងចំណោម ៤៧ ខេត្តនៃប្រទេសនេះត្រូវបានរងផលប៉ះពាល់ដោយការផ្ទុះឡើងជំងឺនេះដោយបក្សីប្រមាណ ៣ លានក្បាលត្រូវបានសម្លាប់ ។
មន្រ្តីក្រសួងកសិកម្មបានប្រាប់ Reuters នៅដើមសប្តាហ៍នេះថា កសិដ្ឋានទាំងអស់នៅក្នុងប្រទេសជប៉ុនត្រូវបានគេបញ្ជាឲ្យបាញ់ថ្នាំសម្លាប់មេរោគនៅនឹងកន្លែងក៏ដូចជាពិនិត្យអនាម័យ និងធានាពីសំណាញ់ដាក់ដើម្បីការពារសត្វបក្សីព្រៃឲ្យបានត្រឹមត្រូវ ។

ស្របពេលជាមួយគ្នានេះប្រទេសជប៉ុនបានផ្អាកការនាំចូលបសុបក្សីពីប្រទេសចំនួន ៧ រួមទាំងប្រទេសអាល្លឺម៉ង់ផងដែរ ។
យោងតាមក្រសួងកសិកម្មបានឲ្យដឹងថា ប្រទេសជប៉ុនមានហ្វូងមេមាន់ពងប្រហែល ១៨៥ លានក្បាល និងមានប្រជាជនចិញ្ចឹមចំនួន ១៣៨ លានក្បាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ