ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបិទ Instagram ថ្ងៃស្អែក បន្ទាប់ពីបិទ Facebook សប្តាហ៍មុន
ដោយសំអាងលើការសម្រេចចិត្តមិនធ្លាប់មានរបស់ Meta ដែលជាក្រុមហ៊ុនមេរបស់ Instagram ដើម្បីអនុញ្ញាតឲ្យមានការអំពាវនាវ ឬការបញ្ចេញមតិបែបហិង្សាប្រឆាំងពលរដ្ឋរុស្ស៊ី អាជ្ញាធរប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះបានប្រកាសថា បណ្តាញទំនាក់ទំនងសង្គមចែកចាយរូបភាព និងវីដេអូ Instagram នឹងត្រូវបិទនៅក្នុងប្រទេសចាប់ពីថ្ងៃទី១៤ ខែមីនា។
អង្គភាពគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី Roskomnadzor បាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា ៖«សារផ្សព្វផ្សាយនៅលើ បណ្តាញសង្គម Instagram កំពុងជំរុញ និងបង្កឲ្យមានទង្វើហិង្សាប្រឆាំងលើជនជាតិរុស្ស៊ី» និងបន្ថែមថា ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ីបានស្នើឲ្យបិទចំពោះការចូលបណ្តាញសង្គមមួយនេះ។
Roskomnadzor បានបន្ថែមថា ការបិទនឹងចាប់មានប្រសិទ្ធភាពនៅនាទីចុងក្រោយនៃថ្ងៃអាទិត្យ ទី១៣ ខែមីនា ដើម្បីទុកពេលឲ្យពលរដ្ឋរុស្ស៊ីរយៈពេល៤៨ម៉ោង (គិតចាប់ពីយប់ថ្ងៃសុក្រ) ដើម្បីយករូបភាព និងវីដេអូរបស់ពួកគាត់ពី Instagram ចូលទៅបណ្តាញទំនាក់ទំនងសង្គមផ្សេង។
ទីក្រុងមូស្គូបានបិទបណ្តាញទំនាក់ទំនងសង្គម Facebook រួចហើយកាលពីសប្តាហ៍មុន ដោយសំអាងទៅលើការសម្រេចចិត្តរបស់ក្រុមហ៊ុនយក្ស Silicon Valley ដែលបានបិទប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដូចជា RT និង Sputnik ជាដើម។
ចំណែក WhatsApp ដែលជាផលិតផលរបស់ Meta មួយទៀតត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងប្រទេស។ យោងតាមសារព័ត៌មានរុស្ស៊ីថា WhatsApp នឹងមិនបិទទេសម្រាប់ពលរដ្ឋរុស្ស៊ី ពីព្រោះវាត្រូវបានប្រើដើម្បីទំនាក់ទំនងប៉ុណ្ណោះ៕
រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ