ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ព្រមានថា អន្តរាគមន៍អាមេរិកនៅអ៊ុយក្រែន គឺជាសង្គ្រាមលោកលើកទី៣
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយនៅក្នុងអត្ថាធិប្បាយយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃសុក្រទី១១ខែមីនាថា សហរដ្ឋអាមេរិកនឹងមិនបញ្ជូនទាហានទៅអ៊ុយក្រែនទេ។

លោកប្រធានាធិបតីបានបង្ហោះ Twitter ថា “ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់៖ យើងនឹងការពារគ្រប់ម៉ែត្រនៃទឹកដីណាតូ ជាមួយនឹងកម្លាំងពេញលេញនៃការរួបរួមរបស់ ណាតូ។ ប៉ុន្តែយើងនឹងមិនធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី នៅអ៊ុយក្រែនទេ។ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ី គឺជាសង្រ្គាមលោកលើកទី៣”។
លោក បៃដិន បាននិយាយម្តងហើយម្តងទៀតថា ការបញ្ជូនទាហានអាមេរិក ទៅចូលរួមដោយផ្ទាល់ជាមួយរុស្ស៊ីគឺមិនស្ថិតក្នុងការពិចារណានោះទេ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រដ្ឋបាលរបស់លោក បានបន្តយុទ្ធនាការដាក់ទណ្ឌកម្មកាន់តែខ្លាំងឡើងប្រឆាំងនឹងលោក វ្ល៉ាឌីមៀរ ពូទីន និងប្រទេសរុស្ស៊ី។
កាលពីថ្ងៃសុក្រ លោក បៃដិន បានប្រកាសហាមឃាត់ការនាំចូលគ្រឿងស្រវឹង គ្រឿងសមុទ្រ និងពេជ្ររបស់រុស្ស៊ី ហើយបានពង្រីកបញ្ជីឈ្មោះមហាសេដ្ឋី ដែលប្រឈមមុខនឹងទណ្ឌកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មូលហេតុ បណ្តាលឲ្យផ្ទុះសង្គ្រាមលោកលើកទី១ និងទី២

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់