ព័ត៌មានអន្ដរជាតិ
លោក ពូទីន អំពាវនាវឲ្យអ្នកស្ម័គ្រចិត្តបរទេស ១៦ ០០០ នាក់ មកជួយប្រយុទ្ធប្រឆាំងអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវឲ្យអ្នកស្ម័គ្រចិត្តបរទេស មកប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។

ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោកបាននិយាយថា អ្នកស្ម័គ្រចិត្ត ចង់មកប្រយុទ្ធជាមួយកងកម្លាំងដែលគាំទ្រដោយរុស្ស៊ី គួរតែត្រូវបានអនុញ្ញាត។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា មានអ្នកស្ម័គ្រចិត្តចំនួន ១៦ ០០០នាក់នៅមជ្ឈិមបូព៌ា បានត្រៀមខ្លួនរួចជាស្រេច មកប្រយុទ្ធរួមជាមួយកងកម្លាំងដែលគាំទ្រដោយរុស្ស៊ី។

លោក ពូទីន បានប្រាប់រដ្ឋមន្ត្រីការពារជាតិរបស់លោកថា “ប្រសិនបើអ្នកឃើញថា មានមនុស្សដែលចង់បានការព្រមព្រៀងគ្នា មិនមែនដើម្បីលុយមកជួយប្រជាជនដែលរស់នៅក្នុងតំបន់ Donbas, យើងត្រូវតែផ្តល់ឲ្យពួកគេ នូវអ្វីដែលពួកគេចង់បាន ហើយជួយពួកគេទៅដល់តំបន់ជម្លោះ”។
ស្របពេលជាមួយគ្នានោះ លោក Shoigu ក៏បានស្នើឲ្យប្រគល់ប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះរបស់លោកខាងលិចដែលខ្លួនរឹបអូសបាន ទៅឲ្យក្រុមឧទ្ទាមគាំទ្រដោយរុស្ស៊ីនៅតំបន់ផ្តាច់ខ្លួន Luhansk និង Donetsk ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ចូ បៃដិន ព្រមានថា អន្តរាគមន៍អាមេរិកនៅអ៊ុយក្រែន គឺជាសង្គ្រាមលោកលើកទី៣

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ