ព័ត៌មានអន្ដរជាតិ
ទាហាន អ៊ុយក្រែន ដែលចុះចាញ់ រុស្ស៊ី សារភាពថា បានបាញ់លើជនស៊ីវិល (មានវីដេអូ)
វីដេអូមួយដែលបានចេញផ្សាយដោយសារព័ត៌មាន Sputnik បានឲ្យដឹងថា ទាហានអ៊ុយក្រែនដែលចុះចាញ់កងកម្លាំងរុស្ស៊ីបានបញ្ជាក់ថា ពួកគេពិតជាបើកការបាញ់ប្រហារលើជនស៊ីវិលប្រាកដមែន ។
ទាហានទាំងនោះបានសារភាពថា ពួកគេក៏បានប្រើប្រជាជនជាខែលការពារមនុស្សប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីដែលកំពុងធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនផងដែរ ។
ទន្ទឹមនោះ វាកើតឡើង ស្របពេលដែលមានការចោទប្រកាន់រុស្ស៊ីថាបានបើកការបាញ់ប្រហារលើជនស៊ីវិលនៅទីក្រុង Mariupol ។
គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ អ្នកជាតិនិយមអ៊ុយក្រែននៅទីក្រុង Mariupol បានប្រើប្រាស់ជនស៊ីវិលប្រហែល ១៥០ នាក់ធ្វើជាខែលការពារខ្លួន ហើយបានបើកការបាញ់ប្រហារមកលើយោធារុស្ស៊ី ខណៈទង្វើនេះត្រូវបានក្រសួងការពារជាតិរុស្ស៊ីចាត់ទុកដូចជាការចាប់ជនស៊ីវិលធ្វើចំណាប់ខ្មាំងដូច្នោះដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន យល់ព្រមបញ្ជូនអ្នកស្ម័គ្រដែលចង់ជួយ រុស្ស៊ី ទៅកាន់ អ៊ុយក្រែន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់