ព័ត៌មានអន្ដរជាតិ
UN រិះគន់ Meta ដែលអនុញ្ញាត ឲ្យមានការនិយាយស្អប់ខ្ពើម ប្រឆាំងនឹងជនជាតិ រុស្ស៊ី
អង្គការសហប្រជាជាតិ (UN ) បានថ្កោលទោសទង្វើរបស់ Meta ដែលអនុញ្ញាត ឲ្យមានការលើកឡើងគួរឲ្យស្អប់ខ្ពើម និងអំពាវនាវឲ្យមានអំពើហិង្សា លើជនជាតិរុស្ស៊ីមួយចំនួន ដោយលោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ស្ថាប័នអន្តរជាតិ មិនអត់ឱនចំពោះការអំពាវនាវបែបនេះ មកពីភាគីណាមួយឡើយ។

លោក Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងឈរយ៉ាងច្បាស់ ប្រឆាំងនឹងរាល់ការនិយាយស្អប់ខ្ពើមទាំងអស់ ការអំពាវនាវឲ្យមានអំពើហិង្សា។ ភាសាប្រភេទនោះ គឺមិនអាចទទួលយកបាននោះទេ» ។
ទន្ទឹមនឹងនោះ Meta បានព្យាយាមបន្ទាបឥទ្ធិពល នៃការផ្លាស់ប្ដូរដ៏ចម្រូងចម្រាសរបស់ខ្លួន ដោយប្រធានប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សសម្រាប់កិច្ចការសកល Meta Platforms និងជាអតីតឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក Nick Clegg បានអះអាងថា គោលដៅចម្បងនៃវេទិកានេះ គឺដើម្បីឲ្យប្រជាជនអ៊ុយក្រែន បញ្ចេញកំហឹងរបស់ពួកគេ ជុំវិញការវាយលុករបស់រុស្ស៊ី ដោយពណ៌នាការសម្រេចចិត្តថាជាវិធានការបណ្ដោះអាសន្ន។
លោកបានចេញសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំចង់ឲ្យមានភាពច្បាស់លាស់ គោលនយោបាយរបស់យើង គឺផ្តោតលើការការពារសិទ្ធិរបស់ប្រជាជន ក្នុងការនិយាយ ជាការបង្ហាញនៃការការពារខ្លួនឯង ក្នុងប្រតិកម្មចំពោះការឈ្លានពានដោយយោធានៅក្នុងប្រទេសរបស់ពួកគេ”។

លោកបានបន្តថា គោលនយោបាយនេះ នឹងត្រូវអនុវត្តតែក្នុងប្រទេសអ៊ុយក្រែនប៉ុណ្ណោះ។ វាមិនច្បាស់ភ្លាមៗថា តើអ្នកស្រុកនៃប្រទេសផ្សេងទៀត នឹងត្រូវបានអនុញ្ញាតឲ្យបង្ហាញពី “កំហឹង” របស់ពួកគេ និងអំពាវនាវឲ្យមានអំពើហិង្សាលើកងទ័ពរុស្ស៊ី និងប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែរទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Zelensky ថា ចាំតែចរចាជាមួយ រុស្ស៊ី ប៉ុណ្ណោះ
ចុចអាន៖មេ Meta លោក Zuckerberg បាត់ទ្រព្យ២៩ប៊ីលានដុល្លារតែ១ថ្ងៃម្សិលមិញ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ