ព័ត៌មានអន្ដរជាតិ
ស្ថានទូតចិនឆ្លើយតបដែលចោទថា រុស្ស៊ីស្នើសុំជំនួយយោធាពីចិន
ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមិនមានព័ត៌មានអំពីការចោទប្រកាន់ដែលលើកឡើងថា រុស្ស៊ីបានស្នើសុំជំនួយយោធាពីចិននោះទេ ខណៈខ្លួនផ្តោតសំខាន់ក្នុងការនាំយកភាពតានតឹងនៅអ៊ុយក្រែនឲ្យធូរស្រាល។
យោងតាមមន្ត្រីអាមេរិកមិនបញ្ចេញឈ្មោះ កាសែត Financial Times បានផ្សាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលក្រុងមូស្គូបានស្នើទៅប្រទេសចិនដើម្បីជំនួយសម្ភារៈ និងជំនួយយោធាផ្សេងៗទៀតដើម្បីគាំទ្រដល់ការវាយប្រហាររបស់ខ្លួននៅអ៊ុយក្រែន។ ការផ្សាយនោះបានបន្ថែមថា សេតវិមានបានព្រួយបារម្ភពីទីក្រុងប៉េកាំងអាចធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសលោកខាងលិចដើម្បីជួយដល់កម្លាំងអ៊ុយក្រែនក្នុងការការពារប្រទេស ប្រសិនបើចិនយល់ព្រមតាមសំណើរ។

ការចោទប្រកាន់ទាំងនោះក៏ត្រូវបានសារព័ត៌មានធំៗដូចជា New York Times, CNN និងសារព័ត៌មានលោកខាងលិចជាច្រើនទៀតបានចេញផ្សាយ។ ជាក់ស្តែង CNN បានផ្សាយថា រុស្ស៊ីបានស្នើសុំចិនដើម្បីជំនួយយន្តហោះអត់មនុស្សបើក (ដ្រូន) ខណៈកាសែត NYT បានផ្សាយថា ប្រភពរបស់ខ្លួនបានបដិសេធពិភាក្សាអំពីប្រភេទអាវុធ ឬជំនួយយោធាដែលទីក្រុងមូស្គូបានស្នើសុំ។
ជុំវិញករណីខាងលើ អ្នកនាំពាក្យស្ថានទូតចិន លោក Liu Pengyu បានប្រាប់សារព័ត៌មាន Reuters កាលពីយប់ថ្ងៃអាទិត្យថា លោកមិនធ្លាប់បានឮសំណើរសុំឡើយ និងនិយាយថា អាទិភាពរបស់ចិនគឺទប់ស្កាត់ស្ថានភាពតានតឹងពីការធ្វើឲ្យជម្លោះកាន់តែធំគ្រប់គ្រងលែងបាន។
ទីក្រុងប៉េកាំងបានប្រកាន់ជំហរអព្យាក្រឹតក្នុងជម្លោះរបស់រុស្ស៊ីជាមួយអ៊ុយក្រែន ដោយអំពាវនាវឱ្យបញ្ចប់សង្គ្រាម ប៉ុន្តែបដិសេធមិនចូលរួមជាមួយលោកខាងលិចក្នុងការថ្កោលទោសទីក្រុងម៉ូស្គូ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង