ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អាចដំណើរការទុនបម្រុងរាប់ពាន់លានដុល្លារ ទោះរងការដាក់ទណ្ឌកម្ម
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីអាចដំណើរការ ឬទទួលបានទុកបម្រុងហិរញ្ញវត្ថុតែ ៣៤០ ពាន់លានដុល្លារប៉ុណ្ណោះ ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចជុំវិញសង្គ្រាមដែលកំពុងបន្តរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន ។

លោករដ្ឋមន្ត្រី Anton Siluanov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya-1 TV ថា “ប្រទេសរុស្ស៊ីមានទុនបម្រុងសរុបប្រហែល ៦៤០ ពាន់លានដុល្លារ ប៉ុន្តែយើងអាចប្រើបានតែ ៣៤០ ពាន់លានដុល្លារប៉ុណ្ណោះ ចំណែកប្រាក់បម្រុងចំនួន ៣០០ ពាន់លានដុល្លារទៀត យើងមិនអាចប្រើប្រាស់បានទេ” ។
លោក Siluanov បាននិយាយថា “ទុនបំរុងមួយចំនួនគឺនៅក្នុងប្រទេសចិន ហើយឥឡូវនេះលោកខាងលិចកំពុងដាក់សម្ពាធលើប្រទេសចិនឲ្យកំណត់ការចូលទៅកាន់ទុនបម្រុងទាំងនេះ” ។ លោកបានសម្តែងក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយចិននឹងកើនឡើងដំណើរការនេះ ។

ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មនុស្សជាង ២.៥ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត និងប្រហែល ២ លាននាក់ទៀតបានផ្លាស់ទីលំនៅនៅក្នុងប្រទេស ។
បើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៥៧៩ នាក់បានស្លាប់ និង ១,០០២ នាក់បានរងរបួសផងដែរនៅក្នុងអ៊ុយក្រែន ។

ខណៈពេលដែលសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកផ្សេងទៀតបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក្រុមហ៊ុន និងម៉ាកយីហោពិភពលោកជាច្រើនក៏បានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មហាសេដ្ឋី រុស្ស៊ី ទៅទីក្រុងឌូបៃដើម្បីគេចពីការដាក់ទណ្ឌកម្ម

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ