Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកកាសែត អាមេរិក ម្នាក់ត្រូវបាញ់សម្លាប់ ពេលយកព័ត៌មាននៅ អ៊ុយក្រែន

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ្នកកាសែតអាមេរិកម្នាក់បានត្រូវគ្រាប់រហូតដល់ស្លាប់ពីការបាញ់ដោយទាហានរុស្ស៊ីនៅក្នុងទីក្រុង Irpin ដែលមានទីតាំងនៅជិតរដ្ឋធានីកៀវរបស់ប្រទេសអ៊ុយក្រែន ខណៈអ្នកផ្សេងទៀតបានរងរបួស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានដកស្រង់សម្តីពីលោក Andriy Nebitov ប្រធានប៉ូលិសក្នុងតំបន់ទីក្រុងកៀវបាននិយាយថា លោក Brent Renauld ជាអ្នកកាសែត The New York Times អាយុ ៥១ ឆ្នាំត្រូវបានបាញ់សម្លាប់ អំឡុងពេលយកព័ត៌មាន ។

ទន្ទឹមនោះកាសែត The New York Times បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោក Brent គឺជាអ្នកថតរូប និងថតភាពយន្តដែលមានទេពកោសល្យដែលបានរួមចំណែកដល់កាសែត The New York Times ក្នុងរយៈពេលជាច្រើនឆ្នាំ” ។

ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មនុស្សជាង ២.៥ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត និងប្រហែល ២ លាននាក់ទៀតបានផ្លាស់ទីលំនៅនៅក្នុងប្រទេស ។

បើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៥៧៩ នាក់បានស្លាប់ និង ១,០០២ នាក់បានរងរបួសផងដែរនៅក្នុងអ៊ុយក្រែន ។

ខណៈពេលដែលសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកផ្សេងទៀតបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក្រុមហ៊ុន និងម៉ាកយីហោពិភពលោកជាច្រើនក៏បានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី អាចដំណើរការទុនបម្រុងរាប់ពាន់លានដុល្លារ ទោះរងការដាក់ទណ្ឌកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម