Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ថា ការលុកលុយរបស់ រុស្ស៊ី លើ អ៊ុយក្រែន ពិតជាអាចកើត សង្គ្រាមលោកលើកទី ៣

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ស្ថានភាពនៅអ៊ុយក្រែននឹងកាន់តែអាក្រក់ទៅៗ ដោយអះអាងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបញ្ឈប់សង្គ្រាមរបស់គាត់ឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​និយាយ ​អំឡុង​ពេល​ជួប​ជុំ​គ្នា​នៅ​រដ្ឋ South Carolina ថា​ “​នេះ​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​លោក​លើក​ទី ៣ ។ ខ្ញុំឃើញអ្វីដែលកំពុងកើតឡើង ពីព្រោះប្រសិនបើអ្នកគិតថា ពូទីន នឹងឈប់ វានឹងកាន់តែអាក្រក់ទៅៗ ។ គាត់នឹងមិនទទួលយកវាទេ ហើយយើងក៏មិនមាននរណាម្នាក់ហ៊ាននិយាយជាមួយគាត់ដែរ” ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់គាត់ អតីតប្រធានាធិបតីរូបនេះបានផ្តោតលើរដ្ឋបាលបច្ចុប្បន្នរបស់លោក ចូ បៃដិន ហើយបានរំលឹកឡើងវិញថា លោក ពូទីន មិនដែលមានសង្រ្គាម ក្នុងអំឡុងលោកកាន់តំណែងប្រធានាធិបតីអាមេរិកនោះទេ ។ គ្មាននរណាម្នាក់ធ្លាប់តឹងរ៉ឹងលើប្រទេសរុស្ស៊ីជាងខ្ញុំទេ ។

ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមរបស់ខ្លួនលើអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ មនុស្សជាង ២.៥ លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត និងប្រហែល ២ លាននាក់ទៀតបានផ្លាស់ទីលំនៅនៅក្នុងប្រទេស ។

បើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៥៧៩ នាក់បានស្លាប់ និង ១,០០២ នាក់បានរងរបួសផងដែរនៅក្នុងអ៊ុយក្រែន ។

ខណៈពេលដែលសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកផ្សេងទៀតបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ក្រុមហ៊ុន និងម៉ាកយីហោពិភពលោកជាច្រើនក៏បានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ីផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ្នកកាសែត អាមេរិក ម្នាក់ត្រូវបាញ់សម្លាប់ ពេលយកព័ត៌មាននៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម