ព័ត៌មានអន្ដរជាតិ
គ្រាប់បែកយក្សរបស់ រុស្ស៊ី ធ្លាក់មិនផ្ទុះ, អ្នកជំនាញអ៊ុយក្រែន ស្ទូច ដាក់ឡាន យ៉ាងប្រយ័ត្នបំផុត
ក្រុមអ្នកជំនាញដោះគ្រាប់បែក បានយកគ្រាប់បែកយក្សមិនទាន់ផ្ទុះមួយគ្រាប់ ចេញដោយសុវត្ថិភាព ពីប្លុកផ្ទះល្វែងក្នុងទីក្រុងមួយរបស់ប្រទេសអ៊ុយក្រែន។

អាវុធនេះ គឺជាគ្រាប់បែកទម្លាក់ពីអាកាសមួយ ក្នុងចំណោមគ្រាប់បែកអាកាស OFAB-500 ចំនួនបីគ្រាប់ ដែលត្រូវបានយកចេញពីតំបន់លំនៅដ្ឋានក្នុងទីក្រុង Chernihiv នៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែន (DSNS)។

ទីក្រុងមានប្រជាជន ២៩០ ០០០នាក់ ស្ថិតនៅភាគខាងជើងប្រទេស ចម្ងាយជាង១២៨គីឡូម៉ែត្រពីរដ្ឋធានី កៀវ មួយនេះ គឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលរងគ្រោះខ្លាំងបំផុតរបស់ប្រទេសអ៊ុយក្រែន ហើយបានទទួលរងការខូចខាតយ៉ាងដំណំពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

វីដេអូមួយដែល DSNS បង្ហោះនៅលើ Twitter បានបង្ហាញពីគ្រាប់បែកដ៏ធំ កំពុងត្រូវបានលើកចេញពីប្រហោងដ៏ធំដែលបង្កឡើងដោយការធ្លាក់របស់វា។ ពួកគេបានធ្វើការងារដោយប្រយ័ត្នបំផុត ព្រោះខ្លាចមានរឿងអាក្រក់ណាមួយ កើតឡើង។

គ្រាប់បែកពណ៌ប្រផេះមួយនេះ ត្រូវបានចងដាក់នៅលើឡានស្ទូច ខណៈអ្នកជំនាញដោះគ្រាប់បែក ជួយដាក់វាយឺតៗទៅលើគូទឡាន ហើយបន្ទាប់មកដឹកយកចេញពីកន្លែងកើតហេតុ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ