Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក និងចិន ជួបប្រជុំគ្នា ចំពេលមានភាពតានតឹងលើបញ្ហា រុស្ស៊ី

បានផុស

នៅ

សហរដ្ឋអាមេរិក និងចិន បានបញ្ជូនជំនួយការកំពូល ទៅជួបប្រជុំគ្នាក្នុងទីក្រុង រ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃចន្ទទី១៤ខែមីនានេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយសហរដ្ឋអាមេរិកនិយាយថា រុស្ស៊ីបានស្នើសុំឲ្យចិនផ្តល់ឧបករណ៍យោធា ដើម្បីជួយជំរុញយុទ្ធនាការរបស់ខ្លួន។

This image has an empty alt attribute; its file name is download-4-1024x682.jpg
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនកិច្ចចរចានេះ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បានព្រមានចិនដោយចំហរ កុំជួយរុស្ស៊ីឲ្យគេចពីការដាក់ទណ្ឌកម្មពីពិភពលោកឲ្យសោះ។ លោក​បាន​ថ្លែង​ថា “​យើង​នឹង​មិន​អនុញ្ញាត​ឲ្យរឿងនេះកើតឡើងដាច់ខាត​”។

គួរបញ្ជាក់ថា ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន បានធ្វើឲ្យប្រទេសចិន ត្រូវប្រឈមមុខជាមួយដៃគូពាណិជ្ជកម្មធំបំផុតទាំងពីរគឺសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ប្រទេសចិនត្រូវការចូលទៅកាន់ទីផ្សារទាំងនោះ ប៉ុន្តែខ្លួនក៏បានបង្ហាញការគាំទ្រទីក្រុងមូស្គូផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ គ្រាប់បែកយក្សរបស់ រុស្ស៊ី ធ្លាក់មិនផ្ទុះ, អ្នកជំនាញអ៊ុយក្រែន ស្ទូច ដាក់ឡាន យ៉ាងប្រយ័ត្នបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២២ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម