ព័ត៌មានអន្ដរជាតិ
ICJ ប្រកាសថ្ងៃកាត់ក្តី សំណុំរឿងការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ បាននិយាយថា ខ្លួននឹងកាត់ក្តីនៅថ្ងៃពុធទី១៦ខែមីនាស្អែកនេះ លើសំណុំរឿងដែលលើកឡើងដោយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងការវាយលុក។

ប្រទេសអ៊ុយក្រែន បានដាក់ពាក្យបណ្តឹងភ្លាមៗ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីនៅថ្ងៃទី ២៤ ខែកុម្ភៈ។ អ៊ុយក្រែនចោទប្រកាន់រុស្ស៊ីថា បានប្រើការអះអាងមិនពិតដែលថា កងកម្លាំងអ៊ុយក្រែនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ កាន់កាប់ដោយក្រុមផ្តាច់ខ្លួន Donbas ជាលេសដើម្បីវាយប្រហារ។
មន្ត្រីរុស្ស៊ី មិនបានបង្ហាញខ្លួនក្នុងសវនាការលើកមុន នៅតុលាការពិភពលោករបស់អង្គការសហប្រជាជាតិមួយនេះ កាលពីថ្ងៃទី៧ខែមីនាទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ICJ និយាយថា តុលាការនឹងចេញដីការបស់ខ្លួននៅម៉ោង ១៦:០០ (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធ ទី ១៦ ខែមីនាស្អែកនេះ។
ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមដាច់ដោយឡែកមួយ ក៏ត្រូវបានចាប់ផ្តើមដោយតុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរ ដើម្បីពិនិត្យមើលការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក និងចិន ជួបប្រជុំគ្នា ចំពេលមានភាពតានតឹងលើបញ្ហា រុស្ស៊ី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ