Connect with us

ព័ត៌មានអន្ដរជាតិ

លោក ចូ បៃដិន ប្តេជ្ញា​បន្ត​ផ្គត់ផ្គង់​សព្វាវុធ ជួយអ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក ចូ បៃដិន បាន​ប្តេជ្ញា​បន្ត​ផ្គត់ផ្គង់​សព្វាវុធ អាហារ និង​ថវិកា​ដើម្បី​ជួយ​ប្រទេស អ៊ុយក្រែន។

This image has an empty alt attribute; its file name is AP22053775106951-1024x683.jpg

នៅក្នុងការបង្ហោះ Twitter លោក បៃដិន និយាយថា សហរដ្ឋអាមេរិកក៏នឹងស្វាគមន៍ជនភៀសខ្លួនអ៊ុយក្រែន យ៉ាងកក់ក្តៅផងដែរ។

កាលពីព្រឹកថ្ងៃចន្ទទី១៤ខែមីនា លោក បៃដិន និយាយថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយមនុស្សធម៌ រាប់ម៉ឺនតោនជារៀងរាល់ថ្ងៃ។

This image has an empty alt attribute; its file name is 2022-03-15_073031.png

នៅថ្ងៃដដែលនោះ ទូរទស្សន៍ CNN ក៏បានរាយការណ៍ផងដែរថា រដ្ឋបាលលោក បៃដិន កំពុងពិចារណាលើការពន្លឿនដំណើរការនីតិវិធីអន្តោប្រវេសន៍ សម្រាប់ជនភៀសខ្លួនអ៊ុយក្រែនដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

ចំណែកកាល​ពី​ថ្ងៃ​សុក្រសប្តាហ៍មុន លោក បៃដិន បាន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ចំណាយ​បន្ទាន់​មួយ ​ដែល​ផ្តល់​ជំនួយ​ចំនួន ១៣.៦ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយក្រែន ដែលក្នុងនោះមាន​ប្រហែល​ពាក់​កណ្តាល​ជាជំនួយសម្រាប់​យោធា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកកាសែតអាមេរិក ដែលស្លាប់នៅ អ៊ុយក្រែន ជានរណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម