Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជុំគ្នាម្សិលមិញ អាមេរិក ព្រមាន ចិន ខ្លាំងៗពាក់ព័ន្ធរឿង រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ចិន​ ប្រឆាំង​នឹង​ការ​ផ្តល់​ជំនួយ​ដល់​រុស្ស៊ី ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដោយ​និយាយ​ថា ​នឹង​មានផល​វិបាកធ្ងន់ធ្ងរ ប្រសិន​បើ​ក្រុង​ប៉េកាំង ​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំប្រឹងប្រែង​ធ្វើ​សង្រ្គាម​របស់ទី​ក្រុង​មូស្គូ។

This image has an empty alt attribute; its file name is US-warns-Beijing-against-supporting-Russia-653x400-1.jpeg

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានបង្ហាញក្តីព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោន ទៅកាន់នាយកការិយាល័យកិច្ចការបរទេសរបស់ប្រទេសចិន គឺលោក Yang Jiechi ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុង រ៉ូម កាលពីម្សិលមិញ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី១៤ខែមីនា។

លោក Price និយាយថា “យើងកំពុងតាមដានយ៉ាងដិតដល់ នូវវិសាលភាពដែល សាធារណៈរដ្ឋប្រជាមានិតចិន ឬប្រទេសណាមួយក្នុងពិភពលោកផ្តល់ការគាំទ្រ ដូចជាសម្ភារៈ សេដ្ឋកិច្ច ហិរញ្ញវត្ថុ វោហាសាស្ត្រ ចំពោះសង្រ្គាមដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងធ្វើជាមួយ​អ៊ុយក្រែន។ ហើយ​យើង​សូមបញ្ជាក់ដល់ទីក្រុងប៉េកាំងឲ្យ​ច្បាស់ថា នឹង​មាន​ផល​វិបាក​ធ្ងន់ធ្ងរសម្រាប់​ការ​គាំទ្រ​បែប​នេះ”។

This image has an empty alt attribute; its file name is 79d42520-2900-438d-bee6-ea0b85c29e74.jpg
លោក Yang Jiechi (ឆ្វេង) និងលោក Jake Sullivan

គួរបញ្ជាក់ថា ជំនួបរវាងលោក Sullivan និង Yang បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើនបានរាយការណ៍ ដោយលើកយកសម្តីមន្ត្រីអាមេរិកមិនបញ្ចេញអត្តសញ្ញាណដែលនិយាយថា ទីក្រុងមូស្គូ កំពុងស្វែងរកជំនួយផ្នែកយោធាពីទីក្រុងប៉េកាំង។

ទោះបីជាយ៉ាងណាក៏ដោយ ចិនបានច្រានចោលរបាយការណ៍នេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បាននិយាយថា “សហរដ្ឋអាមេរិក កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត ដែលផ្តោតលើប្រទេសចិនលើបញ្ហាអ៊ុយក្រែន ជាមួយចេតនាអាក្រក់”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ រុស្ស៊ី ហាមឃាត់ការនាំចេញ ស្ករស និង ស្រូវសាលី ទៅកាន់ប្រទេសអតីតសហភាពសូវៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៦ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម១០ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

Sokha Hotels

ព័ត៌មានពេញនិយម