Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសទាំង ៩ មាន អាវុធនុយក្លេអ៊ែរ ច្រើនបំផុតលើលោក

បានផុស

នៅ

ខណៈការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនកាន់តែសន្ធាប់ ពិភពលោកកំពុងតាមដានយ៉ាងដិតដល់អំពីការផ្ទុះសង្គ្រាមលោកលើកទី ៣ ហើយប្រសិនបើវាកើតឡើងឡើងមែននោះ វាអាចនឹងជាប់ពាក់ព័ន្ធជាមួយអាវុធនុយក្លេអ៊ែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាវុធនុយក្លេអ៊ែរគឺជាឧបករណ៍បំផ្ទុះ និងមានថាមពលបំផ្លិចបំផ្លាញដ៏ធំសម្បើម ហើយពិភពលោកចាត់ទុកថាជាអាវុធដ៏សាហាវបំផុត ឬអាចហៅថាជា អាវុធប្រល័យលោក ។

ក្នុងនោះមានប្រទេសតិចណាស់ដែលមានសមត្ថភាពផលិតអាវុធមួយនេះ ហើយនេះជាប្រទេសចំនួន ៩ ដែលមានអាវុធនុយក្លេអ៊ែរ ៖

១. រុស្ស៊ី ៖ មានអាវុធនុយក្លេអ៊ែរចំនួន ៦,២៥៧ គ្រាប់

២. សហរដ្ឋអាមេរិក ៖ មានអាវុធនុយក្លេអ៊ែរចំនួន ៥,៥៥០ គ្រាប់

៣. ចិន ៖ មានអាវុធនុយក្លេអ៊ែរចំនួន ៣៥០ គ្រាប់

៤. បារាំង ៖ មានអាវុធនុយក្លេអ៊ែរ ២៩០ គ្រាប់

៥. ចក្រភពអង់គ្លេស ៖ មានអាវុធនុយក្លេអ៊ែរ ២២៥ គ្រាប់

៦. ប៉ាគីស្ថាន ៖ មានអាវុធនុយក្លេអ៊ែរ ១៦៥ គ្រាប់

៧. ឥណ្ឌា ៖ មានអាវុធនុយក្លេអ៊ែរ ១៥៦ គ្រាប់

៨. អ៊ីស្រាអែល ៖ មានអាវុធនុយក្លេអ៊ែរ ៩០ គ្រាប់

៩. កូរ៉េខាងជើង ៖ មានអាវុធនុយក្លេអ៊ែរ ៤០-៥០ គ្រាប់

សុរបមកចំនួនអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនាពេលបច្ចុប្បន្នមានប្រហែល ១៣,០៨០ គ្រាប់ ប៉ុន្តែចំនួននេះគឺតិចជាង សហរដ្ឋអាមេរិក ឬរុស្សីដែលមានក្នុងអំឡុងពេលសង្រ្គាមត្រជាក់របស់ពួកគេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ World Population Review

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

ព័ត៌មានជាតិ២៧ នាទីutes មុន

យុវតីមួយរូបច្នៃប្រេងដូងមកតាំងបង្ហាញនៅសង្រ្កាន្តវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី

ព័ត៌មានជាតិ២៧ នាទីutes មុន

ធនាគារជាតិ រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំលើករាសី សុំសិរីសួស្តី ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

DVB៖ ចំនួន​អ្នក​ស្លាប់​នៅមីយ៉ាន់ម៉ាព្រោះ​គ្រោះ​រញ្ជួយដី មាន​លើស​ពី ៤ ០០០​នាក់​ហើយ

សេដ្ឋកិច្ច៥៥ នាទីutes មុន

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម