ព័ត៌មានអន្ដរជាតិ
លម្អិតពីនាវាការពារជើងទឹក ជប៉ុន ២ គ្រឿងដែលចូលចតនៅ កម្ពុជា
នាវាការពារជើងទឹករបស់ជប៉ុនចំនួន ២ គ្រឿងបានចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ ដើម្បីអបអរសាទរខួប ៣០ ឆ្នាំនៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុនមកកាន់ប្រទេសកម្ពុជា ។

នាវាស្វ័យការពារជើងទឹកជប៉ុនដែលចូលមកសំចតនៅកម្ពុជានេះរួមមាន នាវា JS URAGA និង JS HIRADO ហើយនេះគឺជាព័ត៌មានលម្អិតមួយចំនួនរបស់នាវាទាំងពីរ ៖
នាវា JS Uraga
នាវា JS Uraga-463 ត្រូវបានសាងសង់នៅក្រុមហ៊ុន Hitachi Zosen Corporation Maizuru Shipyard នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៩៥ ហើយបានបើកដំណើរការនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩៦ ។ វាបានចេញបេសកកម្មនៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៩៩៧ ហើយក្រោយមកត្រូវបានផ្ទេរទៅកងកម្លាំង Yokosuka ។
នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ នាវាមួយនេះបានធ្វើការបណ្តុះបណ្តាលផ្នែកដឹកជញ្ជូនសម្រាប់ជនជាតិជប៉ុននៅបរទេសនៅជុំវិញទីក្រុង Yokosuka និងឆ្នេរ Sagami ជាមួយនាវា JS Shirane, JS Murasame, JS Amagiri, JS Towada និងកងកម្លាំងស្វ័យការពារដីគោកផ្សេងទៀតផងដែរ ។

នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០០០ កម្លាំងបោសសម្អាតមីនត្រូវបានរៀបចំឡើងវិញ និងបញ្ចូលនាវានេះទៅកាន់បេសកកម្មមួយនេះ ។ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០១ វាបានចាកចេញទៅកាន់សមុទ្រអារ៉ាប់សម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពគាំទ្រដោយផ្អែកលើច្បាប់ស្តីពីវិធានការពិសេសប្រឆាំងនឹងអំពើភេរវកម្ម ។
ចាប់ពីថ្ងៃទី ២១ ខែមេសា ដល់ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០០៤ វាបានចូលរួមក្នុងការហ្វឹកហ្វឺនបោសសម្អាតមីននៅប៉ាស៊ីហ្វិកខាងលិចលើកទី ២ ដែលធ្វើឡើងនៅក្នុងដែនទឹកជុំវិញប្រទេសសិង្ហបុរីជាមួយនឹងនាវាបោសសម្អាតមីន JS Hachijō និង JS Ukushima ។

នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០០៥ តាមសំណើរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន នាវា Uraga ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Karachi ប្រទេសប៉ាគីស្ថាន រួមជាមួយនឹងnនាវាអមដំណើរ JS Sawagiri ដើម្បីដឹកសម្ភារៈដូចជាតង់ និងភួយសម្រាប់ជនភៀសខ្លួននៅអាហ្វហ្គានីស្ថាន ហើយបានត្រឡប់ទៅប្រទេសជប៉ុនវិញនៅថ្ងៃទី ៣១ ខែធ្នូ ហើយវាគឺជាកងកម្លាំងស្វ័យការពារដែនសមុទ្រដំបូងគេដែលបំពេញបេសកកម្មជួយសង្គ្រោះអន្តរជាតិ ។
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១១ វាត្រូវបានគេបញ្ជូនទៅកាន់ការរញ្ជួយដីដ៏ធំនៅប្រទេសជប៉ុនភាគខាងកើតដែលបណ្តាលមកពីការរញ្ជួយដីឆ្នាំ ២០១១ នៅឯឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃទីក្រុង Tohoku ។ ក្រោយមកវាបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលការបោសសម្អាតមីនអន្តរជាតិលើកទី ៣ ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកដែលបានធ្វើឡើងនៅឈូងសមុទ្រពែក្ស ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១២ ជាមួយនឹងនាវាបោសសំអាតមីន JS Hachijō ។

ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៦ នាវា Uraga បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលបោសសម្អាតមីនអន្តរជាតិលើកទី ៤ ដែលរៀបចំដោយសហរដ្ឋអាមេរិកជាមួយនឹងនាវាបោសសំអាតមីន JS Takashima នៅក្នុងដែនទឹកជុំវិញឧបទ្វីបអារ៉ាប់ ។
គួរបញ្ជាក់ថា នាវា JS Uraga-463 ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ ម៉ែត្រ ទទឹង ២២ ម៉ែត្រ ជម្រៅទឹក ៥.៤ ម៉ែត្រ មានទម្ងន់ផ្ទុកជិត ៦ ពាន់តោន និងមាននាវិកចំនួន ១២៦ នាក់ ។
នាវា JS Hirado
នាវាស្វ័យការពារជើងទឹកជប៉ុន JS Hirado-305 ត្រូវបានសាងសង់ឡើងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៥ ហើយបានដាក់ឲ្យដំណើរការនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៧ ដោយក្រុមហ៊ុន Japan Marine United Shipyard Yokohama Shipyard ។

វាត្រូវបានចេញបេសកកម្ម ចាត់តាំងនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៨ ហើយត្រូវបានដាក់បញ្ចូលទៅក្នុងក្រុមនាវាប្រឆាំងមីន ហើយក្រោយមកត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Yokosuka ។
ចាប់ពីថ្ងៃទី ១៨ ខែកក្កដាដល់ថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០១៨ នាវាមួយនេះបានធ្វើការហ្វឹកហ្វឺនសង្គ្រាមប្រឆាំងមីន និងការហ្វឹកហ្វឺនពិសេសបោសសម្អាតមីនរួមគ្នារវាងជប៉ុន-អាមេរិក និងឥណ្ឌានៅឈូងសមុទ្រ Mutsu ។

គួរបញ្ជាក់ថា នាវា JS Hirado-305 មានបណ្ដោយ ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រ ជម្រៅទឹក ២.៧ ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០ តោន និងមាននាវិកចំនួន ៥៤ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ