Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បញ្ជាក់ពេលវេលាសម្រេចកិច្ចព្រមព្រៀងសន្តិភាពជាមួយ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

លោក Oleksiy Arestovych ទីប្រឹក្សាប្រធានការិយាល័យរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីក្នុងប្រតិបត្តិការយោធាពិសេសដែលកំពុងបន្តអាចសម្រេចបានក្នុងរយៈពេលមួយទៅពីរសប្តាហ៍ដំបូង ឬសប្ដាហ៍ចុងក្រោយបំផុតនៅក្នុងខែឧសភា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតរុស្ស៊ី Mark Feygin កាលពីថ្ងៃចន្ទ លោក Arestovych បានសម្តែងការអះអាងរបស់គាត់ថា “អ៊ុយក្រែនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីមិនលើសពីខែឧសភា ឬដើមខែឧសភា ហើយប្រហែលជាលឿនជាងនេះ” ។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​កិច្ច​ព្រម​ព្រៀង​មួយ​បរាជ័យ​នោះ ​អរិភាព​នឹង​នៅ​តែ​បន្ត ហើយកិច្ច​ចរចា​មួយ​ជុំ​ទៀតនឹងកើតឡើងនៅខែឧសភា ។

ប៉ុន្តែទោះបីជាកិច្ចព្រមព្រៀងសន្តិភាពអាចធ្វើទៅបានក៏ដោយ ក៏លោក Aretovych បានស្នើថា ការប្រយុទ្ធគ្នាក្នុងតំបន់អាចអូសបន្លាយពេញប្រទេសក្នុងរយៈពេលមួយឆ្នាំ ។

គួរបញ្ជាក់ថា ការចរចាលើកទី ៤ រវាងទីក្រុងមូស្គូ និងកៀវ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទតាមរយៈវីដេអូខនហ្វឺរេន ។ បន្ទាប់ពីលទ្ធផលនេះលោក Mikhaylo Podolyak ទីប្រឹក្សាប្រធានការិយាល័យរបស់លោក Zelensky បាននិយាយថា ការផ្អាកបច្ចេកទេសក្នុងកិច្ចពិភាក្សាត្រូវបានធ្វើឡើង ហើយការចរចានឹងបន្តនៅថ្ងៃអង្គារនេះ ។

ចំណែកការចរចា ៣ ជុំដំបូងត្រូវបានធ្វើឡើងនៅប្រទេសបេឡារុស កាលពីថ្ងៃទី ២៨ ខែកុម្ភៈនៅក្នុងតំបន់ Gomel ខណៈនៅថ្ងៃទី ៣ និងទី ៧ ខែមីនានៅទីក្រុង Belovezhskaya Pushcha ក្នុងតំបន់ Brest បន្ទាប់ពីនោះការពិភាក្សាបានប្តូរទៅជាទម្រង់វីដេអូ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ស្ថានភាពកាន់តែវឹកវរ លោក Zelensky ស្នើបន្តច្បាប់អាជ្ញាសឹករយៈពេល ៣០ ថ្ងៃទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម