Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាស៊ីមួយផ្ដល់ជំនួយផ្នែកយោធាដល់ អ៊ុយក្រែន

បានផុស

នៅ

កូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចចិត្តផ្តល់ការផ្គត់ផ្គង់សម្ភាៈយោធាដែលមិនមានគ្រោះថ្នាក់ដល់អ៊ុយក្រែន ដូចជា អាវក្រោះ មួកការពារគ្រាប់កាំភ្លើង និងភួយ ក៏ដូចជាសម្ភារពេទ្យផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងការហៅម្តងហើយម្តងទៀតរបស់ទៅក្រុងកៀវថា កញ្ចប់ជំនួយដែលបានគ្រោងទុករបស់ទីក្រុងសេអ៊ូលមានតម្លៃ ១ ពាន់លានវ៉ុន (៨០៤,១៨១ ដុល្លារអាមេរិក) មានប្រហែល ២០ មុខ រួមទាំងតង់ អាហារ ភួយ និងឧបករណ៍ជំនួយផ្សេងទៀតសម្រាប់​ការ​ជួយ​ជ្រោមជ្រែង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី ។

លោក Boo Seung-chan អ្នកនាំពាក្យរបស់ក្រសួងបានប្រាប់សន្និសីទសារព័ត៌មានថា “សម្រាប់ព័ត៌មានលម្អិតរួមទាំងរបៀបដឹកជញ្ជូនសម្ភារៈទាំងនោះ និងបញ្ហាជាក់លាក់ផ្សេងទៀត ក៏ដូចជាការពិគ្រោះយោបល់ពាក់ព័ន្ធកំពុងដំណើរការ” ។

ទោះយ៉ាងណាក៏ដោយ ក្រសួងបាននិយាយកាលពីសប្តាហ៍មុនថា កូរ៉េខាងត្បូងបានបដិសេធមិនផ្ដល់យោធា និងអាវុធសាហាវៗទៅតាមសំណើរបស់អ៊ុយក្រែនឡើយ ខណៈតាមសេចក្តីរាយការណ៍សំណើនោះរួមមានកាំភ្លើង កាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ និងអាវុធផ្សេងទៀត បើទោះប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ីក៏ដោយ ។

ទន្ទឹមនោះកាលពីខែមុន បេសកជនកំពូលរបស់អ៊ុយក្រែននៅទីក្រុងសេអ៊ូលលោក Dmytro Ponomarenko ក៏បានធ្វើការអំពាវនាវជាក់លាក់មួយសម្រាប់កូរ៉េខាងត្បូងដើម្បីជួយពង្រឹងសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេសលោកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ អ៊ុយក្រែន បញ្ជាក់ពេលវេលាសម្រេចកិច្ចព្រមព្រៀងសន្តិភាពជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មតិ (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ១៤ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

ព័ត៌មានជាតិ២០ នាទីutes មុន

KOICA ៖ គម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម