Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន អាមេរិក សម្រុកទិញថ្នាំប្រឆាំងវិទ្យុសកម្ម ព្រោះខ្លាចផ្ទុះសង្គ្រាម នុយក្លេអ៊ែរ ឯតម្លៃកប់ក្ដោង

បានផុស

នៅ

សារព័ត៌មាន CNN បានរាយការណ៍ថា ប្រជាជនអាមេរិកកំពុងប្រញាប់ប្រញាល់ទិញថ្នាំគ្រាប់ដែលមានសារធាតុប៉ូតាស្យូមអ៊ីអូឌីត (Potassium Iodide) ដែលអាចទប់ទល់នឹងផលប៉ះពាល់នៃការពុលដោយវិទ្យុសកម្ម ដោយសារការភ័យខ្លាចនៃសង្គ្រាមនុយក្លេអ៊ែរដែលអាចកើតមាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាធម្មតាក្រុមហ៊ុន Anbex បានលក់ថ្នាំ IOSAT ចំនួន ១៤ ប្រអប់លក់ក្នុងតម្លៃ ១៣.៩៩ ដុល្លារនៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែតម្រូវការកាន់តែច្រើនបានជំរុញឲ្យតម្លៃកើនឡើង ពោលដាក់លក់ក្នុងតម្លៃ ១៤៩ ដុល្លារនៅលើវេបសាយ eBay ។

ចំណែកថ្នាំប៉ូតាស្យូមអ៊ីអូឌីតប្រភេទ Thyrosafe ចំនួន ៤ ប្រអប់​ត្រូវ​បាន​លក់​ក្នុង​តម្លៃ ១៣២.៥០ ដុល្លារ ខណៈថ្នាំគ្រាប់ IOSAT ប្រភេទ ១៣០ មីល្លីក្រាមមានតម្លៃ ៨៩.៩៥ ដុល្លារក្នុងមួយប្រអប់ ។

ទន្ទឹមនោះ គេហទំព័ររបស់ក្រុមហ៊ុន Anbex, Inc. ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក និងជាអ្នកផ្គត់ផ្គង់ឈានមុខគេនាពេលបច្ចុប្បន្ននេះបាននិយាយថា ពួកគេអស់ស្តុកនៃគ្រាប់ថ្នាំ IOSAT ប្រភេទ ១៣០ មីល្លីក្រាម និង ៦៥ មីល្លីក្រាមហើយ ។

លោក Troy Jones អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Anbex ត្រូវបានដកស្រង់សម្តីថា “យើងសង្ឃឹមថា ថ្នាំនឹងមានក្នុងស្តុកវិញនៅដើមខែមេសា ប៉ុន្តែយើងក៏កំពុងជំរុញឲ្យបានលឿននៅចុងខែមីនានេះ” ។

លោក​បាន​បន្ថែម​ថា ការ​បញ្ជា​ទិញ​បាន​ចាប់​ផ្តើម​កើន​ឡើង​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ ដោយ​មាន​អ្នក​ទិញ​ចាប់​ពី​បុគ្គល និង​អ្នក​លក់ ​បន្ត​រហូត​ដល់​មន្ទីរពេទ្យ ក្រុង និង​រដ្ឋាភិបាលជាដើម ហើយបច្ចុប្បន្នយើងបានលក់ពីស្តុកទាំងអស់ដែលយើងមាន ។

គួរបញ្ជាក់ថា ប្រជាជនអាមេរិកបានប្រញាប់ប្រញាល់ទៅទិញថ្នាំប្រឆាំងវិទ្យុសកម្មនេះ ដោយសារតែពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីសង្គ្រាមនុយក្លេអ៊ែររបស់រុស្ស៊ីលើអ៊ុយក្រែន ក្រោយការលុកលុយរបស់កងកម្លាំងក្រុងមូស្គូលើក្រុងកៀវកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ នេះប្រាក់ខែទាហានស៊ីឈ្នួលបរទេសដែល រុស្ស៊ី ផ្ដល់ឲ្យប្រយុទ្ធជាមួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣២ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥៨ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម