Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិក​​​អាកាសយានដ្ឋាន​តវ៉ា​​​​ជើង​​ហោះ​​ហើរ​​មនុស្ស​ធម៌​​ទៅ​​អ៊ុយ​ក្រែន​​ផ្ទុក​​អាវុធ​

បានផុស

នៅ

សហជីព​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​​មួយ​របស់​​ប្រទេស​អ៉ីតាលី​​បាន​​ធ្វើ​ការ​តវ៉ា​​​​​​នៅ​ខាង​ក្រៅ​​អាកាស​យានដ្ឋាន​អន្តរជាតិ​ Pisa កាល​ពី​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ពី​បុគ្គលិក​មួយ​ចំនួន​ថា យន្តហោះ​​ដឹក​​ជំនួយ​មនុស្ស​ធម៌​អ៊ុយក្រែន​បាន​ផ្ទុក​អាវុធ និង​គ្រឿង​ផ្ទុះ ប៉ុន្តែ​មិន​មែន​ម្ហូប​អាហារ និង​បរិក្ខា​ពេទ្យ​ឡើយ។

បុគ្គលិក​ជា​ច្រើន​នៅ​​អាកាស​យានដ្ឋាន Pisa បាន​បដិសេធ​​ដាក់​គ្រឿង​ផ្ទុះទាំង​នោះ​លើ​ជើង​ហោះ​ហើរ​មួយ​ដែល​ផ្សព្វផ្សាយ​ថា ដឹក​​ជំនួយ​មនុស្ស​ធម៌​ទៅ​អ៊ុយក្រែន។ សហជីព Unione Sindacale di Base (USB) បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយ​កាល​ពី​ល្ងាចថ្ងៃច័ន្ទថា ធុង​មិន​មាន​​អាហារ​ និងបរិក្ខា​ពេទ្យ​នោះ​ទេ​ ប៉ុន្តែ​គឺ​ជា​អាវុធ​ គ្រាប់​រំសេវ​ និងគ្រឿង​ផ្ទុះជំនួសវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

USB បាន​និយាយ​ថា ៖«យើង​ខ្ញុំ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ក្លែង​បន្លំ​​ជាក់​ស្តែង​បែប​នេះ​ដែល​​បាន​ប្រើ​រូប​ភាព​ជំនួយ​មនុស្ស​ធម៌​ដើម្បី​​ជា​ការ​បិទ​បាំង​ធ្វើ​ឲ្យ​សង្គ្រាម​នៅ​អ៊ុយក្រែន​កាន់​តែ​​ធំ»។

សហជីព​បាន​និយាយ​ថា បុគ្គលិកបាន​បដិសេធ​​​ដាក់​​គ្រឿង​ជាតិ​ផ្ទុះ​ទាំង​នោះ​ដែល​​នាំ​ឲ្យ​គ្រោះ​​ថ្នាក់​ដល់​អាយុជីវិតសហសេវិក​របស់​ពួក​គេ​នៅ​ប្រទេស​អ៊ុយក្រែន​ពោល​គឺ​អ្នក​ធ្វើ​ការ​នៅ​មូលដ្ឋាន​​ដែល​ត្រូវ​បាន​ក្លាយ​ជា​គោល​ដៅ​វាយ​ប្រហារ​ដោយ​រុស្ស៊ី​​ដែល​អាវុធ​កែច្នៃតាម​រយៈ​មូលដ្ឋាន​ទ័ព​អាមេរិក និងណាតូក្នុងប្រទេសប៉ូឡូញ​ដែលទទួលបាន។

លោក Francesca Donato សមាជិក​សភា​អឺរ៉ុប​របស់​អ៉ីតាលី​បាន​ធ្វើ​ការ​អត្ថាធិប្បាយចំពោះ​សេចក្តី​ថ្លែង​ការណ៍​របស់​សហជីព​ដោយ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​នៅ​ទី​ក្រុង​រ៉ូម​ធ្វើ​ការ​បញ្ជាក់ពី​អ្វី​ដែល​កំពុង​កើត​ឡើង។

ទន្ទឹម​ជា​មួយ​គ្នា​នេះ កម្មករ​​​កំពង់​ផែ Livorno ដែល​នៅ​ជិត​នោះ​ក៏​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​កាល​ពី​ថ្ងៃ​អង្គារ៍​ដែរ​ និង​បាន​កោត​សរសើរ​ចំពោះ​បុគ្គលិក​អាកាស​យានដ្ឋាន​ដែល​បាន​ក្រោក​ឈរ​ប្រឆាំង។

ក្រុម​កំពង់ផែ Livorno ដែល​ជា​សមាជិក​សហជីព USB បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ថា ៖«យើង​ខ្ញុំ​ឈរ​នៅ​ខាង​ប្រជា​ជន​អ៊ុយក្រែន តំបន់ Donbass និង​ខាង​រុស្ស៊ី ហើយ​យើង​មិន​ចង់​ឲ្យជម្លោះ​កាន់​តែរីក​ធំ​នោះ​ទេ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម