ព័ត៌មានអន្ដរជាតិ
អ្នកកាសែត Fox ២នាក់ ត្រូវសម្លាប់នៅ អ៊ុយក្រែន (មានវីដេអូ)
អ្នកថតវីដេអូជើងចាស់ម្នាក់ និងអ្នកកាសែតអ៊ុយក្រែនអាយុ២៤ឆ្នាំម្នាក់ ដែលធ្វើការឲ្យសារ័ត៌មាន Fox News ត្រូវបានសម្លាប់ នៅពេលរថយន្តរបស់ពួកគេរងការវាយប្រហារ ខាងក្រៅទីក្រុង កៀវ។

នៅពេលកើតហេតុ លោក Pierre Zakrzewski អាយុ ៥៥ ឆ្នាំ និងលោកស្រី Oleksandra Sasha Kuvshynova កំពុងធ្វើដំណើរក្នុងទីក្រុង Horenka ជាមួយអ្នកយកព័ត៌មាន Fox News ម្នាក់ទៀតឈ្មោះ Benjamin Hall ដែលត្រូវរបួស បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នាយកប្រតិបត្តិ Fox News លោកស្រី Suzanne Scott បាននិយាយថា “ថ្ងៃនេះជាថ្ងៃដ៏ក្រៀមក្រំសម្រាប់ Fox News Media និងសម្រាប់អ្នកកាសែតទាំងអស់ ដែលប្រថុយជីវិតដើម្បីយកព័ត៌មាន”។

កាលពីថ្ងៃអាទិត្យ អ្នកផលិតភាពយន្តឯកសារ Brent Renaud ដែលអ្នកយកព័ត៌មានសង្គ្រាមជើងចាស់ម្នាក់ទៀត បានស្លាប់ នៅពេលកងកម្លាំងរុស្ស៊ីបើកការបាញ់ប្រហារទៅលើរថយន្តរបស់គាត់ក្នុងទីក្រុង Irpin ដែលក៏ស្ថិតនៅខាងក្រៅទីក្រុង កៀវ ដែរ។
ការស្លាប់របស់អ្នកកាសែតទាំង៣ក្នុងរយៈពេលដ៏ខ្លី បានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលមនុស្សត្រូវប្រឈមមុខនឹងសង្រ្គាមរ៉ាំរ៉ៃក្នុងប្រទេសអ៊ុយក្រែន សូម្បីតែអ្នកមានបទពិសោធន៍ច្រើនក្នុងការរាយការណ៍ពីតំបន់ជម្លោះក៏ដោយ។

គួរបញ្ជាក់ថា លោក Zakrzewski គឺជាជនជាតិអៀរឡង់ រស់នៅទីក្រុងឡុងដ៍នៃប្រទេស អង់គ្លេស។ លោកធ្លាប់ផ្សាយព័ត៌មានអំពីជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរីឲ្យក្រុមហ៊ុន Fox ហើយបានឈ្នះពានរង្វាន់ “Unsung Hero” សម្រាប់ការដើរតួនាទីយ៉ាងសំខាន់កាលពីឆ្នាំមុន ក្នុងការនាំអ្នកធ្វើការក្រៅម៉ោងរបស់ Fox និងក្រុមគ្រួសាររបស់ពួកគេចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពី អាមេរិកដកទ័ពអាមេរិក។
គាត់បានធ្វើការនៅប្រទេស អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងធ្វើបាបប្រទេសក្រីក្រ ដោយសារតម្លៃទំនិញឡើងថ្លៃ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ