Connect with us

ព័ត៌មានអន្ដរជាតិ

មេ​​​អង្គការ​​ណាតូ​ ប្រកាស​​​​ពង្រឹង​​​យោធា​​​ដ៏​​ធំ​​បន្ថែម​ទៀត​​សម្រាប់​​សម្ព័ន្ធភាព

បានផុស

នៅ

អគ្គលេខាធិការ​អង្គការ​ណាតូ លោក Jens Stoltenberg បាន​ប្រាប់​អ្នក​កាសែត​​កាល​ពី​ថ្ងៃ​អង្គារ៍​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែននាំ​ឲ្យ​កើត​មាន«​​សន្តិសុខ​​ពិត​ប្រាកដ​ថ្មី​មួយ»​នៅ​អ៉ឺរ៉ុប។

លោក​បាន​អំពាវ​នាវ​ឲ្យ​​មាន​អាវុធ​កាន់​តែ​ច្រើន ការ​ធ្វើ​សមយុទ្ធ​កាន់​តែ​ច្រើន និង​​បង្កើន​ការ​វិនិយោគ​ដ៏​ធំ​​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​វត្តមាន​របស់​កតិកា​សញ្ញាអឺរ៉ុប។

«ឥឡូវ​នេះ​មាន​កង​កម្លាំង​រាប់​សែន​​នាក់បាន​ត្រៀម​កម្រិត​ខ្ពស់​ទូទាំង​សម្ព័ន្ធភាព»។​ លោក Stoltenberg បាន​ប្រាប់​សន្និសីទ​នៅ​​ទីក្រុងព្រុចសែល​ដោយ​សំអាង​​ទៅ​លើ​កង​ទ័ព​អាមេរិក​១០​ម៉ឺន​នាក់​នៅ​មូលដ្ឋាន​​​តំបន់​អឺរ៉ុប កម្លាំង​ទ័ព​៤​ម៉ឺន​នាក់​ស្ថិត​ក្រោមការ​​គ្រប់​គ្រង​​របស់​ណាតូ និង​ប្រព័ន្ធ​ការពារ​ដែន​អាកាស Patriot ​ដែល​ថ្មី​ៗ​នេះ​នៅផ្លូវ​ទៅ​ប្រទេស​ប៉ូឡូញ​ពី​អាមេរិក និង​ទៅ​ស្លូវ៉ាគី​ពី​អាល្លឺម៉ង់ និង​ហុល្លង់។

លោក Jens Stoltenberg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ៖«ការ​កសាង​កម្លាំង​យោធា​នេះ​​ផ្ញើ​សារ​ដែល​មិន​អាច​យល់​​ច្រឡំ​បាន​។ ការ​វាយ​ប្រហារលើ​សម្ព័ន្ធ​មិត្ត​ណា​មួយ​នឹង​​ត្រូវ​​ជួប​ជា​មួយ​នឹង​ការ​ឆ្លើយ​តប​តាម​ការ​សម្រេច​ចិត្ត​ពី​សម្ព័ន្ធ​ភាព​ទាំង​មូល»។

លោក Stoltenberg និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ ចូ បៃដិន បាន​អះ​អាង​​​ម្តង​​ហើយ​ម្តង​ទៀត​​ថា ណាតូ​នឹង​មិន​ជ្រៀត​ជ្រែក​ផ្ទាល់​​ក្នុង​ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន​ឡើយ និងរហូត​ដល់​ពេល​នេះបាន​ទប់​ទល់​នឹង​ការ​អំពាវ​នាវ​ឲ្យ​មាន​តំបន់​គ្មាន​ការ​ហោះ​ហើរ​លើ​អ៊ុយក្រែន ដែល​ចំណាត់​ការ​នេះ​​នឹង​បង្ក​ឲ្យ​មាន​ជម្លោះ​បើក​ចំហរ​រវាង​រុស្ស៊ី និង​សម្ព័ន្ធ​មិត្ត។

ទោះ​ជា​យ៉ាង​ណា បុគ្គល​ទាំង​ពីរ​ទទួច​ថា ការ​វាយ​ប្រហារ​ណា​មួយ​លើ​ទឹក​ដី​ណាតូ​នឹងនាំ​ឲ្យ​មាន​ការ​ឆ្លើយ​តប​​ដោយ​​យោធាយ៉ាង​ធំ​សម្បើម​វិញ។

លោក Stoltenberg បាន​ពន្យល់​ថា សម្ព័ន្ធ​ភាព​​ក៏​​ស្ថិត​នៅ​លើ​មូលដ្ឋាននៃ​សង្គ្រាម​ឆ្ពោះ​ទៅ​មុខ​ដែរ។ រៀប​រាប់​ពី​សន្តិសុខ​ប្រាកដ​ប្រជា​​ថ្មី​​​នៅ​អឺរ៉ុប» លោក​បាន​ប្រកាស​ថា រដ្ឋ​សមាជិក​៣០​របស់​អង្គការ​​ណាតូ​«នឹង​​​ដាក់​​ផែន​ការ​​ជាក់​ស្តែង​ដើម្បី​ពង្រឹង​សន្តិសុខ​របស់​ពួក​យើង​សម្រាប់​រយៈ​ពេល​វែង​ នៅ​គ្រប់​ផ្នែក​ទាំង​អស់»។

ប្រមុខ​ណាតូ​បាន​និយាយ​ថា ការ​ពង្រឹង​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ឈរ​ជើង​យ៉ាង​សំខាន់​​ចំពោះកម្លាំង​ទ័ព​​​នៅ​អឺរ៉ុប​ខាង​កើត ជា​មួយ​នឹងឧបករណ៍​​ទំនើប​ដែល​មាន​ទាំង​មីស៊ីល និង​កាំភ្លើង​ធំ ព្រម​ទាំង​មាន​ការ​ធ្វើ​សមយុទ្ធ​​ច្រើន និង​កាន់​តែ​ធំ​​ថែម​ទៀត៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ ​RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣២ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥៩ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម