ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីមួយអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចិន ទោះអ្នកធ្វើតេស្តមានបញ្ហាសរសៃប្រសាទ
ប្រទេសបារ៉ែនបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលបង្កើតឡើងដោយក្រុមហ៊ុនឱសថជាតិចិន (Sinopharm) ហើយបានចាប់ផ្តើមការចុះឈ្មោះតាមអនឡាញសម្រាប់ប្រជាជនដើម្បីចាក់វ៉ាក់សាំងនេះ។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធរគ្រប់គ្រងសុខភាពជាតិកាលពីថ្ងៃអាទិត្យមិនបានបញ្ជាក់ទេថាតើវ៉ាក់សាំងមួយណាក្នុងចំណោមវ៉ាក់សាំងពីរដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinopharm បានទទួលការយល់ព្រមប៉ុន្តែបានដកស្រង់ទិន្នន័យពីការសាកល្បងដំណាក់កាលទី៣ដែលបង្ហាញពីអត្រាប្រសិទ្ធភាព៨៦ភាគរយនិងបាននិយាយថា ប្រទេសបារ៉ែនបានចូលរួម។
ក្រសួងសុខាភិបាលបារ៉ែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនដែលមានអាយុលើសពី១៨ឆ្នាំអាចចុះឈ្មោះដើម្បីទទួលបានវ៉ាក់សាំងនេះដោយឥតគិតថ្លៃ។
ទិន្នន័យដែលបានដកស្រង់គឺដូចគ្នាទៅនឹងការប្រកាសកាលពីដើមខែនេះដោយប្រទេសអារ៉ាប់រួមពីការវិភាគបណ្តោះអាសន្ននៃការសាកល្បងដំណាក់កាលចុងក្រោយសម្រាប់វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានផលិតផលជីវសាស្ត្រទីក្រុងប៉េកាំង។ វិទ្យាស្ថាននេះជាអង្គភាពមួយនៃក្រុម China National Biotec Group (CNBG) របស់ក្រុមហ៊ុន Sinopharm។
សេចក្តីថ្លែងការណ៍របស់បារ៉ែនបាននិយាយថា ប្រទេសនេះបានចូលរួមក្នុងការសាកល្បងវ៉ាក់សាំងដំណាក់កាលទី៣ហើយបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់សម្រាប់អ្នកជំនាញជួរមុខ។
រឿងនេះបានកើតឡើងបន្ទាប់ពីប្រទេសប៉េរូ ផ្អាកការសាកល្បងវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ដោយសារតែមានបញ្ហាសរសៃប្រសាទកើតឡើងជាមួយអ្នកស្ម័គ្រចិត្តម្នាក់។
ក្រសួងសុខាភិបាលបាននិយាយថា ព្រឹត្តិការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេតដើម្បីកំណត់ថាតើវាទាក់ទងនឹងវ៉ាក់សាំងឬមានការពន្យល់ផ្សេងទៀតដែរឬក៏អត់។
គួរបញ្ជាក់ថា ក្រុមហ៊ុន Sinopharm កំពុងធ្វើការសាកល្បងនៅប្រទេសប៉េរូជាមួយអ្នកស្ម័គ្រចិត្តប្រហែល១២,០០០នាក់ហើយពួកគេត្រៀមនឹងបញ្ចប់ការសាកល្បងដំណាក់កាលដំបូង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អាមេរិកចាប់ផ្តើមប្រតិបត្តិការចែកចាយវ៉ាក់សាំងក្រុមហ៊ុន Pfizer-BioNTech ទ្រង់ទ្រាយធំ (មានវីដេអូ)
ចុចអាន៖ អ្នកស្ម័គ្រចិត្តធ្វើតេស្តមានបញ្ហាសរសៃប្រសាទក្រោយសាកល្បងវ៉ាក់សាំងរបស់ចិន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី