ព័ត៌មានអន្ដរជាតិ
ទីបំផុត អ៊ុយក្រែន បង្ហាញទំហំនៃការខូចខាត ចាប់តាំងពីរុស្ស៊ី វាយលុក
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal និយាយថា ប្រទេសរបស់លោក បានរងការខូចខាតគិតជាទំហំទឹកប្រាក់ជាង ៥០០ ពាន់លានដុល្លារអាមេរិក ចាប់តាំងពីការលុកលុយចាប់ផ្តើម ហើយទទូចឲ្យរុស្ស៊ីចេញថ្លៃចំណាយ សម្រាប់ការស្ដារប្រទេសអ៊ុយក្រែនឡើងវិញបន្ទាប់ពីសង្គ្រាម។

ទោះបីជាយ៉ាងណាក៏ដោយ លោក Shmyhal មិនបានបញ្ជាក់ថាតើសំណងអាចត្រូវបានទូទាត់ដោយរបៀបណានោះទេ ថ្វីបើអ៊ុយក្រែនឈ្នះសង្គ្រាមក៏ដោយ ប៉ុន្តែលោកបានលើកឡើងអំពីការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីនៅបរទេស។ លោកបន្ថែមថា អ៊ុយក្រែនក៏នឹងស្វែងរកជំនួយហិរញ្ញវត្ថុពីសម្ព័ន្ធមិត្តផងដែរ។
លោកនាយករដ្ឋមន្ត្រី បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារទី១៥ខែមីនា ជាមួយមេដឹកនាំនៃប្រទេសជិតខាងចំនួនបីគឺសាធារណរដ្ឋឆែក ប៉ូឡូញ និងស្លូវេនី ដែលបានធ្វើដំណើរទៅទីក្រុង កៀវ ដើម្បីបង្ហាញសាមគ្គីភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ថា តៃវ៉ាន់ កំពុងទាញយកប្រយោជន៍ពីសង្គ្រាម រុស្ស៊ី- អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ