ព័ត៌មានអន្ដរជាតិ
ថៃ តាមរកមុខអ្នកបង្ហោះរូប Lisa កាន់ដបស្រានៅលើផេក BLACKPINK មកដោះស្រាយតាមផ្លូវច្បាប់
លោក Niphon Chinanonwet ប្រធានការិយាល័យត្រួតពិនិត្យគ្រឿងស្រវឹង នៃនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយនៅថ្ងៃពុធ ទី១៦ ខែមីនា នេះថា ការិយាល័យរបស់លោកកំពុងចាត់មន្ត្រីឱ្យស្វែងរកមុខអ្នកដែលបង្ហោះរូបថត និងសារនៅលើផេក BLACKPINK ថៃ មកដោះស្រាយចំពោះមុខច្បាប់។

សេចក្ដីប្រកាសនេះបានកើតឡើងបន្ទាប់ពីផេក BLACKPINK របស់ថៃ បានបង្ហោះរូបថតរបស់សិល្បការិនីជនជាតិថៃ Lisa Manoban សមាជិកក្រុម BLACKPINK កាន់ដប និងកែវមានជាតិអាល់កុល ដើម្បីអបអរសាទរតារារូបនេះក្នុងការក្លាយខ្លួនជាឯកអគ្គរាជទូតម៉ាកយីហោស្រាវីស្គី Chivas ប្រចាំអាស៊ី ដំបូងបំផុត។

ប្រធានការិយាល័យត្រួតពិនិត្យគ្រឿងស្រវឹងរូបនេះ បន្តថា ការបង្ហោះនេះត្រូវបានចាត់ទុកជាការបំពានច្បាប់របស់ប្រទេស ព្រោះថៃមានច្បាប់គ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងតឹងរ៉ឹង។ នៅក្នុងមាត្រា ៣២នៃច្បាប់គ្រប់គ្រងភេសជ្ជៈមានជាតិស្រវឹង បានបញ្ជាក់ថា ការដាក់ស្លាកយីហោភេសជ្ជៈមានជាតិអាល់កុល រួមទាំងការវេចខ្ចប់ជាតិអាល់កុលផ្សព្វផ្សាយក្ដី សុទ្ធតែត្រូវបានហាមឃាត់។
លោក Niphon Chinanonwet បញ្ចប់ថា ការិយាល័យរបស់ខ្លួននឹងធ្វើលិខិតកោះហៅបុគ្គលពាក់ព័ន្ធមកបំភ្លឺបន្ថែម តាមនិតិវិធីច្បាប់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa ក្លាយជាស្ត្រីអាស៊ីដំបូងគេ របស់ទូតឆន្ទៈ ស្រាវីស្គី Chivas
ចុចអាន៖ មន្រ្តីជំនាញ ទម្លាយដំណើរការធ្វើកោសល្យវិច្ច័យសព Tangmo លើកទី២

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍