Connect with us

ព័ត៌មានអន្ដរជាតិ

កាន់តែក្តៅ! លោក បៃដិន ហៅលោក ពូទីន ថាជា “ឧក្រិដ្ឋជនសង្គ្រាម” (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានហៅលោក វ្លាឌីមៀរ ពូទីន ថា “ឧក្រិដ្ឋជនសង្គ្រាម” ជាលើកដំបូង។

This image has an empty alt attribute; its file name is ap22075644149419_custom-5685cca251c50d795d2f3786cdd4788425426b8f-s1100-c50-1024x682.jpg
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍មួយនៅឯសេតវិមានកាលពីថ្ងៃពុធទី១៦ខែមីនា លោក នៃដិន បាននិយាយថា “ខ្ញុំគិតថា គាត់គឺជាឧក្រិដ្ឋជនសង្គ្រាម”។

នៅព្រឹកថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើលយ៉ាងដិតដល់ ដើម្បីកំណត់ថាតើកងកម្លាំងរុស្ស៊ីមានចេតនាវាយប្រហារលើជនស៊ីវិលឬក៏អត់។

This image has an empty alt attribute; its file name is Putin-US-NATO-missile-limits-1024x682.webp
ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន

នៅពេលសួរឲ្យពន្យល់អំពីការអត្ថាធិប្បាយពីប្រធានាធិបតីបន្ថែមទៀត អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានអះអាងថា លោក បៃដិន គឺនិយាយចេញពីបេះដូងរបស់គាត់ ហើយនិយាយចេញពីអ្វីដែលយើងបានឃើញតាមកញ្ចក់ទូរទស្សន៍ ដែលជាសកម្មភាពព្រៃផ្សៃរបស់ជនផ្តាច់ការដ៏ឃោរឃៅ តាមរយៈការលុកលុយរបស់គាត់លើប្រទេសផ្សេង។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា ដំណើរការផ្លូវច្បាប់ដើម្បីស៊ើបអង្កេតការបញ្ជាក់អំពីឧក្រិដ្ឋកម្មសង្គ្រាម នៅតែបន្តនៅក្រសួងការបរទេស៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Zelensky ជំរុញឲ្យមន្រ្តីជាន់ខ្ពស់រុស្ស៊ី លាលែងតំណែង ប្រយ័ត្នហួសពេល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម៥ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៤៤ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

Sokha Hotels

ព័ត៌មានពេញនិយម