ព័ត៌មានអន្ដរជាតិ
សេតវិមានមិនចាប់អារម្មណ៍សង្គ្រាមលោកលើកទី៣ទេ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទំនងជាមិនចាប់អារម្មណ៍ចំពោះការអង្វរថ្មីបំផុតរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky សម្រាប់តំបន់គ្មានការហោះហើរចំពេលមានការវាយប្រហាររបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអតីតសាធារណៈរដ្ឋសូវៀតដោយឈរលើគោលជំហរថា ទង្វើបែបនេះមានហានិភ័យខ្ពស់នៃសង្គ្រាមកាន់តែធំជាមួយរុស្ស៊ី។
រដ្ឋមន្ត្រីសារព័ត៌មានរបស់សេតវិមាន លោកស្រី Jen Psaki បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា ៖«ដូចយើងខ្ញុំបាននិយាយពីមុនអីចឹង តំបន់គ្មានការហោះហើរទាមទារការអនុវត្ត។ វាទាមទារឲ្យពួកយើងបាញ់ទម្លាក់យន្តហោះរុស្ស៊ីដ៏មានសក្តានុពល អង្គការណាតូបាញ់ទម្លាក់យន្តហោះរុស្ស៊ី»។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/Jen-Psaki-1024x573.png)
លោកស្រីបន្ថែមថា ៖«យើងមិនចាប់អារម្មណ៍ដែលនាំឲ្យកើតមានសង្គ្រាមលោកលើកទី៣ទេ»។
ការអត្ថាធិប្បាយរបស់លោកស្រី Psaki បានកើតមានឡើងនៅពេលអ្នកកាសែតម្នាក់បានសួរដែលក្នុងសុន្ទរកថារបស់លោក Zelensky កាលពីថ្ងៃពុធទៅកាន់សភាអាមេរិកថាតើមានសេណារីយ៉ូណាមួយដែលលោក បៃដិន ផ្លាស់ប្តូរគោលជំហរអំពីការដាក់ឲ្យមានតំបន់គ្មានការហោះហើរដើម្បីជួយការពារអ៊ុយក្រែនពីការវាយប្រហាររបស់រុស្ស៊ី។
រដ្ឋមន្ត្រីសារព័ត៌មានរូបនេះបាននិយាយថា លោក បៃដិត បានទស្សនាសុន្ទរកថារបស់លោក Zelensky និងបានរកឃើញថា វាងប់ងល់ និងមានឥទ្ធិពល» ប៉ុន្តែលោកប្រធានាធិបតីអាមេរិកបានធ្វើការសម្រេចចិត្ត«តាមរយៈសន្តិសុខជាតិផ្ទាល់ខ្លួន»។
លោក Zelensky បានប្រាប់ទៅកាន់សមាជិកសភាអាមេរិកតាមរយៈវីដេអូដោយបានប្រៀបធៀបវិបត្តិបច្ចុប្បន្ននៅអ៊ុយក្រែនទៅនឹងការវាយប្រហារក្នុងខែធ្នូ ឆ្នាំ១៩៤១របស់ប្រទេសជប៉ុនលើ Pearl Harbor និងការវាយប្រហារភេរវកម្ម ខែវិច្ឆិកា ឆ្នាំ២០០១នៅទីក្រុងញ៉ូវយ៉ក និងវ៉ាស៊ីនតោន។
![](https://www.kampucheathmey.com/wp-content/uploads/2022/03/Ukrain-President.jpg)
លោកនិយាយថា ៖«ដូចជាគ្មាននរណាម្នាក់ផ្សេងរំពឹងទុក យើងមិនអាចបញ្ចប់វាបានទេ។ ប្រទេសរបស់ពួកយើងជួបប្រទះជារៀងរាល់ថ្ងៃ ឥឡូវនេះ រាល់យប់ រយៈពេល៣សប្តាហ៍ហើយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?