ព័ត៌មានអន្ដរជាតិ
លោក Zelensky លើកហេតុការណ៍រន្ធត់ជាប្រវត្តិសាស្រ្តចំនួន២ នៅពេលអង្វរករសុំជំនួយ ពីអាមេរិក (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែន បានរម្លឹកអំពីហេតុការណ៍ដ៏រន្ធត់ នៃការវាយប្រហារភេរវកម្មថ្ងៃ១១ខែកញ្ញា នៅពេលលោកអង្វរករមានការគាំទ្រផ្នែកយោធាបន្ថែមទៀត នៅក្នុងសុន្ទរកថាជាប្រវត្តិសាស្ត្រទៅកាន់សភាអាមេរិក។
លោក Volodymyr Zelensky បាននិយាយតាមរយៈ video link ទៅកាន់សមាជិកសភាកាលពីថ្ងៃពុធទី១៦ខែមីនាថា ប្រទេសអ៊ុយក្រែន កំពុងស៊ូទ្រាំនឹងព្រឹត្តិការណ៍ 9/11 ជារៀងរាល់ថ្ងៃ ខណៈដែលខ្លួនប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។
អំពាវនាវសុំការគាំទ្របន្ថែមទៀត លោកក៏បានលើកឡើងពីការវាយប្រហារ Pearl Harbor ដែលនាំសហរដ្ឋអាមេរិកចូលទៅក្នុងសង្រ្គាមលោកលើកទីពីរផងដែរ។
លោកនិយាយថា “ពេលនេះ នៅពេលយើងត្រូវការអ្នក សូមចងចាំព្រឹត្តិការណ៍ Pearl Harbor។ ពេលព្រឹកដ៏គួរឲ្យភ័យខ្លាចនៅថ្ងៃទី៧ខែធ្នូ ឆ្នាំ១៩៤១ នៅពេលផ្ទៃមេឃរបស់អ្នកប្រែជាពណ៌ខ្មៅ ដោយសារយន្តហោះវាយប្រហារ។ អ្នកចាំវាទេ”។
“ថ្ងៃទី១១ខែកញ្ញា ជាថ្ងៃដ៏គួរឲ្យរន្ធត់ក្នុងឆ្នាំ២០០១ នៅពេលបិសាចព្យាយាមបង្វែរទីក្រុងរបស់អ្នក ទឹកដីឯករាជ្យនៅក្នុងសមរភូមិ នៅពេលដែលមនុស្សស្លូតត្រង់ត្រូវបានវាយប្រហារពីលើអាកាស។ មែនហើយ ដូចជាគ្មាននរណាម្នាក់រំពឹងទុកទេ។ អ្នកមិនអាចបញ្ឈប់វាបានឡើយ”។
ស្របពេលជាមួយគ្នានោះ លោកបានជំរុញជាថ្មីម្តងទៀត ដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ឲ្យដាក់តំបន់គ្មានការហោះហើរលើអ៊ុយក្រែន។
លោកអះអាងថា “ខ្ញុំចាំបាច់ត្រូវការពារ ផ្ទៃមេឃរបស់ខ្ញុំ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ពូទីន៖ សង្គ្រាម ដំណើរការទៅប្រកបដោយជោគជ័យ ស្របតាមផែនការ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់