Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងសាំងប្រទេសទាំងអស់នៅ អាស៊ាន សុទ្ធតែឡើងថ្លៃ ខណៈ កម្ពុជា លក់ ៥ ៣០០ រៀលក្នុងមួយលីត្រ

បានផុស

នៅ

ស្របពេលដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែផ្ទុះឡើង តម្លៃប្រេងសាំងនៅលើពិភពលោកក៏មានការប្រែប្រួលយ៉ាងខ្លាំងផងដែរ ក្នុងនោះប្រទេសស្ទើរតែទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងកម្ពុជាផងដែរនោះ ឃើញថាតម្លៃប្រេងសាំងហក់ឡើងយ៉ាងខ្លាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហើយនេះគឺជាតម្លៃប្រេងសាំងធម្មតាលក់ក្នុងមួយលីត្រនៅបណ្ដាប្រទេសអាស៊ាន ៖

១. ម៉ាឡេស៊ី តម្លៃ ០.៤៨ ដុល្លារ (១,៩៥០​ រៀល) ក្នុងមួយលីត្រ

២. ព្រុយណេ តម្លៃ ០.៥៣ ដុល្លារ (២,១៥០​ រៀល) ក្នុងមួយលីត្រ

៣. ឥណ្ឌូណេស៊ី តម្លៃ ០.៨៩ ដុល្លារ (៣,៥៥០ រៀល) ក្នុងមួយលីត្រ

៤. មីយ៉ាន់ម៉ា តម្លៃ ១.១៦ ដុល្លារ (៤,៦៥០ រៀល) ក្នុងមួយលីត្រ

៥. ថៃ តម្លៃ ១.១៨ ដុល្លារ (៤,៧៥០ រៀល) ក្នុងមួយលីត្រ

៦. វៀតណាម តម្លៃ ១.២៧ ដុល្លារ (៥,១០០ រៀល) ក្នុងមួយលីត្រ

៧. ហ្វីលីពីន តម្លៃ ១.៣១ ដុល្លារ (៥,២៥០ រៀល) ក្នុងមួយលីត្រ

៨. កម្ពុជា តម្លៃ ១.៣២ ដុល្លារ (៥,៣០០ រៀល) ក្នុងមួយលីត្រ

៩. ឡាវ តម្លៃ ១.៤៣ ដុល្លារ (៥,៧៥០ រៀល) ក្នុងមួយលីត្រ

១០. សិង្ហបុរី តម្លៃ ២.១៤ ដុល្លារ (៨,៥៥០ រៀល) ក្នុងមួយលីត្រ

គួរបញ្ជាក់ថា តម្លៃប្រេងសាំងទាំងនេះគឺគិតត្រឹមថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ហើយយើងឃើញថា ប្រទេសម៉ាឡេស៊ីមិនមានការប្រែប្រួលតម្លៃនោះទេ ខណៈសិង្ហបុរីនៅតែជាប្រទេសមានតម្លៃប្រេងសាំងខ្ពស់ជាងគេដដែលនៅតំបន់អាស៊ាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Global Petrol Price

ចុចអាន ៖ ១០ ប្រទេសកំពូលផលិត ប្រេង ច្រើនបំផុតលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម