Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​​ខាង​ត្បូង​​ឆ្លង​​កូវីដ​ជាប់​កំណត់​ត្រា​​ក្នុង​​១​​ថ្ងៃ​ជាង​​៦០​​ម៉ឺន​​នាក់ តែ​​កំពុង​​គិត​បញ្ចប់​​បំរាម

បានផុស

នៅ

ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ករណី​ឆ្លង​កូវីដ-១៩​ប្រចាំ​ថ្ងៃ​ជាប់​កំណត់​ត្រា​ដល់​ ៦២១ ៣២៨​នាក់ និង​ករណី​ស្លាប់​ថ្មី​ក៏​​ជាប់​កំណត់​ត្រា​ ៤២៩​នាក់។ នេះ​បើ​តាម​អាជ្ញាធរ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​មីនា​ ប៉ុន្តែ​ប្រទេស​នេះ​កំពុង​សម្លឹង​រក​ការ​បញ្ចប់​បំរាម​រឹត​ត្បិត។

ទី​ភ្នាក់​ងារ​គ្រប់​គ្រង និង​បង្ការ​ជំងឺ​កូរ៉េ​ខាង​ត្បូង បាននិយាយ​ថា វីរុស​បំប្លែង​ឆ្លង​លឿន​រហ័ស Omicron កំពុង​រាត​ត្បាត​ខ្លាំង​ធ្វើ​ឲ្យ​ករណី​ឆ្លង​ថ្មី​ខ្ពស់​ជាប់​កំណត់​ត្រា​ជា​លំដាប់។ ទន្ទឹម​ជា​មួយ​គ្នា​នេះ ​ការ​ស្ទង់​មតិ​សាធារណៈ​មួយ​បង្ហាញ​ថា មនុស្ស​ជា​ច្រើន​រំពឹង​​ឆ្លង​វីរុស​នេះ​ដែល​ភ័យ​ខ្លាច​ផល​វិបាក​សុខភាព​កាន់​តែ​ធ្ងន់​ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​ឆ្លង​ប្រចាំ​​ថ្ងៃ​កើន​ឡើង​ខ្ពស់​ជាង​អ្វី​ដែល​អាជ្ញាធរ​សុខភាព​បាន​ព្យាករ​ទៅ​ទៀត។ កាល​ពី​ថ្ងៃ​ពុធ រដ្ឋាភិបាល​បាន​និយាយ​ថា ខ្លួន​រំពឹង​ទុក​ករណី​ឆ្លង​​ប្រចាំ​ថ្ងៃ​ដល់​កំពូល​​ពាក់​កណ្តាលល​៤​០​ម៉ឺន​​នាក់។ កាល​ពី​មិន​ដល់​មួយ​ខែ​មុន រដ្ឋាភិបាល​បាន​ព្យាករ​ពី​រលក​ឆ្លង​ប្រចាំ​ថ្ងៃឈាន​ដល់​​ខ្ពស់​បំផុត​ត្រឹម​ពាក់​កណ្តាល​ខែ​មីនា​១៤​ម៉ឺន​នាក់​ទៅ​២៧​ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​នេះ​ជាង​ពាក់​កណ្តាល​លាន​នាក់។

ទោះ​ជា​​មាន​តួ​លេខ​​ច្រើន​យ៉ាង​ណា​ក៏​ដោយ  ​ក៏​រដ្ឋាភិបាល​​មិន​មាន​សញ្ញា​​​ណា​បង្ហាញ​ពី​ការ​គិត​ឡើង​វិញ​​ចំពោះ​​ផែន​ការ​ក្នុង​​ដក​​បំរាម​គម្លាត​សង្គម​ស្ទើរ​ទាំង​អស់​​​នា​ប៉ុន្មាន​ថ្ងៃ និង​សប្តាហ៍​ខាង​មុខ ហើយ​ទស្សនៈ​សាធារណ​ជន​ទំនង​ជា​គំាំទ្រ​ចំពោះ​ផែន​ការ​ដក​បំរាម​នេះ។

រដ្ឋាភិបាល​បាន​បន្ថយ​បំរាម​គោចរ​ទៅ​ម៉ោង​១១​យប់ បញ្ឈប់​ការ​ពង្រឹង​សម្រាប់​អ្នក​មាន​កាត​ចាក់​វ៉ាក់សាំង និង​គ្រោង​ទម្លាក​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ដំណើរ​ចាក់​វ៉ាក់សាំង​មក​ពី​ក្រៅ​ប្រទេស។

ជា​មួយ​គ្នា​នេះ​ក៏​មាន​ការ​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​បន្ធូរ​បន្ថយ​វិធាន​ការ​ផ្សេង​ៗ​ទៀត​ដូច​ជាកំណត់​មនុស្ស​៦​នាក់​ក្នុង​ការ​ជួប​ជុំ​គ្នា​ឯកជន ត្រូវ​បាន​គេ​រំពឹង​ថា នឹងចាប់​ផ្តើម​នា​ថ្ងៃ​សុក្រ​នេះ ព្រម​ទាំង​ការ​ពាក់​ម៉ាស់ទាំងក្នុង និង​ក្រៅ​ទីសាធារណៈផង​ដែរ។

ទោះ​បី​​ជា​កូរ៉េ​មិន​ធ្លាប់​អនុម័ត​«គោលការណ៍​​កូវីដសូន្យ» និង​មិន​ដែល​ដាក់​បំរាម​បិទ​ខ្ទប់​ទូទាំង​ប្រទេស​ ក៏​ប្រទេស​នេះ​ធ្លាប់​បាន​ប្រើ​វិធាន​ការ​យ៉ាង​ខ្ជាប់​ខ្ជួន និង​ការ​ធ្វើ​ចត្តាឡីស័ក​ដើម្បី​ទប់​ស្កាត់​ករណី​ឆ្លង​ថ្មី។

មន្ត្រី​ក្រសួង​សុខាភិបាល លោក Son Young-rae បាន​និយាយកាល​ពី​ថ្ងៃ​ពុធ​ថា ការ​វិភាគ​របស់​រដ្ឋាភិបាល​​លើ​ករណី​អ្នក​ឆ្លង Omicron ប្រហែល​ជាង​១៤​ម៉ឺន​នាក់កាល​ពី​ឆ្នាំ​មុន​បង្ហាញ​ថា ​មិន​មាន​អ្នក​ស្លាប់​ទេ​ក្នុង​ចំណោម​​អ្នក​ឆ្លង​អាយុ​ក្រោម​៦០​ឆ្នាំ​ដែលបាន​ចាក់​វ៉ាក់​ដូស​ជំរុញ។ ជំងឺ​កូវីដ​​អាច​ព្យាបាល​បាន​ដូច​ជា​ជំងឺ​ផ្តាសាយ​តាម​រដូវ​កាល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៣ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម