Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ថា តាមពិត រុស្ស៊ី ចាប់ផ្ដើមសង្គ្រាមលោកលើកទី ៣ រួចទៅហើយ (មានវីដេអូ)

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃពុធថា តាមពិតរុស្ស៊ីប្រហែលជាបានចាប់ផ្តើមសង្គ្រាមលោកលើកទី ៣ រួចទៅហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zelensky បានប្រាប់សារព័ត៌មាន NBC News ថា “គ្មាន​នរណា​ដឹង​ថា​តើ​វា​អាច​នឹង​ចាប់​ផ្តើម​ហើយ​ឬ​នៅ ហើយ​តើ​សង្គ្រាម​នេះ​អាច​កើត​ឡើង​យ៉ាង​ណា​នោះទេ ។ វាពិបាកនិយាយណាស់“ ។

លោកបញ្ជាក់ថា “ប៉ុន្តែយើងបានឃើញរឿងនេះកាលពី ៨០ ឆ្នាំមុន នៅពេលដែលសង្រ្គាមលោកលើកទី ២ បានចាប់ផ្តើម ហើយគ្មាននរណាម្នាក់អាចទស្សន៍ទាយបានថា នៅពេលណាដែលសង្រ្គាមពេញលេញនឹងចាប់ផ្តើមឡើយ” ។

លោក Zelensky បាននិយាយទៅកាន់សារព័ត៌មាន NBC News បន្ទាប់ពីលោកបានអង្វរករឲ្យមានការគាំទ្រផ្នែកយោធាបន្ថែមទៀតនៅក្នុងសុន្ទរកថាជាប្រវត្តិសាស្ត្រទៅកាន់សភាអាមេរិក ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់សប្ដាហ៍ទី ៣ ហើយ បន្ទាប់ពីកងកម្លាំងរបស់លោក ពូទីន បានបើកប្រតិបត្តិការពិសេសមកលើទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Mail

ចុចអាន ៖ លោក Zelensky ថា រុស្ស៊ី នឹងក្រ ពេលបញ្ចប់សង្គ្រាមប្រឆាំង អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម