Connect with us

ព័ត៌មានអន្ដរជាតិ

មហាអំណាចប្រេងអាស៊ីមួយ ប្រកាសជ័យជម្នះលើជំងឺកូវីដ១៩

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ មន្ត្រីសុខាភិបាលអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសជ័យជម្នះលើវីរុសកូរ៉ូណានិងបាននិយាយថា ជំងឺកូវីដ១៩ស្ថិតក្រោមការគ្រប់គ្រងហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជាណាចក្រដែលត្រូវបានគេស្គាល់ថាជាមហាអំណាចប្រេងក្នុងតំបន់មួយនេះបានកត់ត្រាករណីឆ្លងថ្មីតែ១៣៩ករណីប៉ុណ្ណោះដែលនេះជាតួលេខក្រោម១៥០ករណីលើកដំបូងចាប់តាំងពីការរាតត្បាត ចាប់ផ្តើមកើតមាននៅក្នុងខែមីនា។

ផែនទីករណីកូវីដប្រចាំសប្តាហ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា តំបន់ស្ទើរតែទាំងអស់ក្នុងប្រទេសគឺបានក្លាយជា “តំបន់សុវត្ថិភាព” ពោលគឺមានករណីទាបជាង៥០ករណីក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។

អ្នកនាំពាក្យក្រសួងលោក Mohammed Al-Abd Al-Aly បាននិយាយថា “យើងកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានការគ្រប់គ្រងបានល្អនិងការថយចុះនៃករណីឆ្លង”។

លោកបន្តថា “ឥឡូវនេះ អារ៉ាប៊ីសាអ៊ូឌីតមានការគ្រប់គ្រងកាន់តែខ្លាំងលើជំងឺរាតត្បាត។ សមិទ្ធិផលនេះគឺដោយសារតែការប្រកាន់ខ្ជាប់របស់សហគមន៍ចំពោះវិធានការដែលបានដាក់។ វាមិនអាចធ្វើទៅបានទេបើគ្មានការសម្របសម្រួលរវាងសហគមន៍និងអាជ្ញាធរពាក់ព័ន្ធក្នុងការប្រឈមមុខនឹងជំងឺរាតត្បាតនេះដើម្បីធានាបាននូវសុខភាពនិងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា”។

គួរបញ្ជាក់ថា វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech ដំបូងបង្អស់នឹងទៅដល់ប្រទេសនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខហើយលោក Al-Aly បានជំរុញឲ្យមនុស្សគ្រប់គ្នាទៅរកការចាក់ថ្នាំបង្ការបើទោះបីជាពួកគេបានជាសះស្បើយពីជំងឺកូវីដ១៩ហើយក៏ដោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Arab News

ចុចអាន៖ ប្រទេសអាស៊ីមួយអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចិន ទោះអ្នកធ្វើតេស្តមានបញ្ហាសរសៃប្រសាទ

ចុចអាន៖ ក្តៅៗ​ពី​ហាង​ឆេង​ម៉ាស​លក់នៅ​ផ្សារ​អូឡាំពិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម