ព័ត៌មានអន្ដរជាតិ
មិនគួរឲ្យជឿ! ជាប់កាក់ក្នុងច្រមុះ ៥០ ឆ្នាំទើបយកចេញ
ទីបំផុតបុរសម្នាក់បានយកកាក់ចេញពីច្រមុះរបស់គាត់ បន្ទាប់ពីត្រូវបានជាប់អស់រយៈពេលជាងកន្លះសតវត្សរ៍ ។ បុរសជនជាតិរុស្ស៊ីដែលមិនបញ្ចេញឈ្មោះអាយុ ៥៩ ឆ្នាំរូបនេះមានអាយុទើបតែ ៦ ឆ្នាំប៉ុណ្ណោះនៅពេលដែលគាត់យកកាក់ប្រាក់នោះញាត់ចូលក្នុងរន្ធច្រមុះខាងស្តាំរបស់គាត់ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គាត់មិនហ៊ានប្រាប់ម្ដាយរបស់គាត់អំពីរឿងនេះឡើយដោយសារតែភ័យខ្លាចខ្លាំងពេក ហើយបន្ទាប់មកគាត់ក៏ភ្លេច ។ បុរសនោះរស់នៅទាំងមានកាក់ប្រាក់ក្នុងចម្រុះរយៈពេលជាង ៥០ ឆ្នាំដោយមិនមានការរំខានដល់ការដកដង្ហើមអ្វីនោះទេរហូតដល់ពេលថ្មីៗនេះគាត់បានត្អូញត្អែរថាគាត់មិនអាចដកដង្ហើមបាននៅក្នុងរន្ធច្រមុះខាងស្តាំរបស់គាត់ ។

ក្រោយមកគាត់បានទៅមន្ទីរពេទ្យ ហើយធ្វើការស្កេន ហើយក៏បានរកឃើញវត្ថុមួយនៅក្នុងច្រមុះ ។ នោះគឺជាដុំថ្មម្យ៉ាងឈ្មោះ Rhinoliths នៅក្នុងច្រមុះដែលនៅជុំវិញកាក់ដែលរារាំងដល់ការដកដង្ហើមរបស់គាត់ ។ បន្ទាប់មកទៀតគ្រូពេទ្យក៏បានធ្វើការវះកាត់ដោយប្រើថ្នាំសន្លប់ដើម្បីយកដុំថ្មនោះចេញ ក៏ដូចជាកាក់មួយរបស់សូវៀតចេញពីច្រមុះរបស់គាត់ផងដែរ បន្ទាប់ពីរស់នៅរយៈពេល ៥៣ ឆ្នាំ ។

កាក់ប្រាក់ដ៏មានតម្លៃនោះត្រូវបានគេឈប់ប្រើប្រាស់ហើយនៅប្រទេសរុស្ស៊ី បន្ទាប់ពីការដួលរលំរបស់សហភាពសូវៀតក្នុងឆ្នាំ ១៩៩១ ហើយនិមិត្តរូបញញួរ និងកណ្ដៀវលើកាក់នោះក៏មិនអាចមើលឃើញបានដែរ ។
ចំណែកអ្នកឯកទេសខាងច្រមុះលោកស្រីវេជ្ជបណ្ឌិត Nepryakhina បាននិយាយថា “យើងបានធ្វើប្រតិបត្តិការវះកាត់កាលពីថ្ងៃសុក្រ ហើយគាត់ត្រូវបានចេញពីមន្ទីរពេទ្យនៅថ្ងៃចន្ទ ។ គាត់ដកដង្ហើមបានស្រួល និងបានពេញច្រមុះវិញផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Mirror
ចុចអាន ៖ លោក Widodo ស្នើមហាសេដ្ឋី Elon Musk យកឥណ្ឌូនេស៊ីជាទីតាំងបាញ់រ៉ុកកែតរបស់ក្រុមហ៊ុន SpaceX

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?