ព័ត៌មានអន្ដរជាតិ
ឡានក្រុងដឹកជនភៀសខ្លួនរត់គេចសង្គ្រាមអ៊ុយក្រែន ក្រឡាប់នៅ លីទុយអានី
ឡានក្រុងដឹកស្ត្រីនិងកុមារចំនួន៥៣នាក់ ដែលរត់គេចពីសង្គ្រាមបានក្រឡាប់នៅជិតទីក្រុង Pasvalys ក្នុងប្រទេស លីទុយអានី។
ឡានក្រុងមួយគ្រឿងនេះ កំពុងធ្វើដំណើរព្រំដែនប៉ូឡូញ-អ៊ុយក្រែន ទៅកាន់ប្រទេសហ្វាំងឡង់ នៅពេលដែលអ្នកបើកបរបាត់បង់ការគ្រប់គ្រង នៅម៉ោងប្រហែល ០៦:០០ ព្រឹក (ម៉ោងក្នុងស្រុក)។ នេះបើយោងតាមប៉ុស្តិ៍ទូរទស្សន៍ជាតិលីទុយអានី LRT។
តាមសេចក្តីរាយការណ៍ មនុស្សប្រហែល ១០នាក់ រួមទាំងកុមារផងដែរបានរងរបួស។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។ អ្នកដំណើរដែលនៅសេសសល់ ត្រូវបានគេនាំទៅកាន់មជ្ឈមណ្ឌលវប្បធម៌ Salociai។
នេះគឺជាឧបទ្ទវហេតុទីពីរហើយ ដែលកើតឡើងលើជនជាតិអ៊ុយក្រែន ខណៈព្យាយាមគេចពីសង្រ្គាម។ កាលពីថ្ងៃទី១៣ខែមីនា ឡានក្រុងមួយគ្រឿងទៀត បានជួបគ្រោះថ្នាក់នៅក្នុងប្រទេសអ៊ីតាលី ហើយជាលទ្ធផល អ្នកដំណើរម្នាក់ក្នុងចំណោម៥០នាក់ មកពីអ៊ុយក្រែនបានបាត់បង់ជីវិត។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចំនួនមនុស្សដែលចាកចេញពីប្រទេសអ៊ុយក្រែន កើនលើសបីលាននាក់ហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លើកនេះ Putin ចេញមុខផ្ទាល់ ដាក់ការទាមទារច្បាស់ៗ បើអ៊ុយក្រែនធ្វើបាន សង្គ្រាមនឹងចប់
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន