ព័ត៌មានអន្ដរជាតិ
អតីតអភិបាលក្រុងអ៊ុយក្រែន ដែលទើបដោះលែង រៀបរាប់រឿងរ៉ាវពេលជាប់ក្នុងការឃុំឃាំង
អតីតអភិបាលក្រុង Melitopol បាននិយាយរៀបរាប់អំពីការចាប់ជំរិត និងការឃុំខ្លួនដោយកងកម្លាំងរុស្ស៊ី។

លោក Ivan Federov បានដឹកនាំទីក្រុងភាគអាគ្នេយ៍មួយនេះ រហូតដល់វាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី បន្ទាប់ពីការចូលលុកលុយ ហើយគាត់ត្រូវបានគេចាប់ពង្រត់កាលពីប្រាំមួយថ្ងៃមុន។
គាត់ត្រូវបានដោះលែងវិញកាលពីថ្ងៃពុធទី១៦ខែមីនា បន្ទាប់ពីអ៊ុយក្រែននិយាយថា ខ្លួនបានយល់ព្រមដោះដូរទាហានរុស្ស៊ីចំនួន ៩នាក់ដែលត្រូវបានចាប់ខ្លួន ជាថ្នូរជាមួយគាត់។

ថ្លែងទៅកាន់ Audrey Brown របស់ BBC, លោក Federov និយាយថា ទាហានរុស្ស៊ីបានចាប់គាត់ចេញពីការិយាល័យ ដោយគ្មាននិយាយមួយម៉ាត់ ហើយគាត់មិនមានទំនាក់ទំនងជាមួយពិភពខាងក្រៅទេ ខណៈពេលជាប់ក្នុងការឃុំឃាំង។
គាត់និយាយថា គាត់ត្រូវបានគេទុកក្នុងបន្ទប់តូចមួយជាមួយទាហានប្រដាប់អាវុធ ប៉ុន្តែមិនមានការធ្វើបាបដល់រាងកាយឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឡានក្រុងដឹកជនភៀសខ្លួនរត់គេចសង្គ្រាមអ៊ុយក្រែន ក្រឡាប់នៅ លីទុយអានី

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?