ព័ត៌មានអន្ដរជាតិ
មកដឹង អាវុធសាហាវៗមួយចំនួនដែល រុស្ស៊ី និងអ៊ុយក្រែន កំពុងប្រើក្នុង សង្គ្រាម ពេលនេះ
រហូតមកដល់ពេលនេះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ និងបានឈានដល់សប្ដាហ៍ទី ៤ ហើយ ។
រុស្ស៊ីត្រូវបានគេមើលឃើញថា បានបញ្ចេញអាវុធខុសច្បាប់ និងសាហាវៗមួយចំនួនប្រឆាំងនឹងជនស៊ីវិលក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រទេសនេះបានលុកលុយប្រទេសជិតខាង ហើយនេះគឺជាអាវុធមួយចំនួនៗដែលប្រទេសទាំងពីរប្រើក្នុងសង្គ្រាមបច្ចុប្បន្ន៖
អាវុធកម្ដៅ ឬគ្រាប់បែក Vacuum Bomb
អាវុធកម្ដៅ Vacuum Bomb ត្រូវបានគេស្គាល់ថាជាគ្រាប់បែកសុញ្ញកាស ព្រោះវាបឺតខ្យល់ចេញពីសួតរបស់ជនរងគ្រោះ ហើយវាផ្ទុះជា ២ ដំណាក់កាល ។
នៅដំណាក់កាលដំបូង គ្រាប់បែកនេះផ្ទុះ ហើយបំផ្លាញបរិស្ថានជុំវិញខ្លួនភ្លាមៗជាមួយនឹងកម្លាំងដ៏សាហាវ ។ បន្ទាប់មកវាបញ្ចេញរលកនៃសារធាតុគីមីពុលទៅក្នុងខ្យល់ដែលអាចសាយភាយចូលទៅក្នុងអគារ ឬជម្រកក្បែរនោះ ។
ប៉ុន្មានវិនាទីក្រោយមក គ្រាប់បែកនេះបានបំផ្ទុះលើកទី ២ ដែលបញ្ឆេះសារធាតុគីមី ហើយបឺតអុកស៊ីសែនពីបរិយាកាសជុំវិញដើម្បីបង្កើតជារលកផ្ទុះដ៏ខ្លាំង និងសម្ពាធ ។ វាអាចបំផ្ទុះរាងកាយមនុស្ស និងកម្ទេចសរីរាង្គខាងក្នុងផងដែរ ។
ច្បាប់អន្តរជាតិហាមប្រាមការប្រើប្រាស់អាវុធ Vacuum Bomb ប្រឆាំងនឹងជនស៊ីវិល ប៉ុន្តែពួកគេមិនខុសច្បាប់ក្នុងការប្រើប្រឆាំងនឹងគោលដៅយោធានោះទេ ។ អាវុធកម្ដៅនេះមានគ្រប់ទំហំ រាប់ចាប់ពីគ្រាប់បែកដៃ រហូតដល់ប្រភេទធំៗ ដែលអាចដាក់ពង្រាយពីយន្តហោះបាន ។
វាត្រូវបានគេដឹងថាប្រើប្រាស់ក្នុងការប្រយុទ្ធគ្នាលើអ៊ុយក្រែនកាលពីថ្ងៃទី២៨ ខែកុម្ភៈ ប៉ុន្តែមិនត្រូវបានគេដឹងជាសាធារណៈថាប្រើនៅទីតាំងណាក្នុងប្រទេសអ៊ុយក្រែននោះទេ ។
គ្រាប់បែកចង្កោម
គ្រាប់បែកចង្កោម គឺជាមីស៊ីលដែលផ្ទុះនៅលើអាកាសដើម្បីបញ្ចេញគ្រាប់បែកតូចៗលើតំបន់ដ៏ធំមួយ ។ កាំជ្រួចមីស៊ីលនេះអាចត្រូវបានបាញ់ចេញពីដីដោយប្រព័ន្ធដឹកជញ្ជូនធុនធ្ងន់ ឬទម្លាក់ពីយន្តហោះ ។
នៅពេលដែលវាហៅទៅជិតគោលដៅ ផ្នែកខាងមុខបានផ្ទុះ ដោយបញ្ចេញគ្រាប់បែកតូចៗទំហំប៉ុនកំប៉ុងភេសជ្ជៈលើផ្ទៃដីដែលមានទំហំប៉ុនទីលានបាល់ទាត់ ហើយចុងកន្ទុយរបស់គ្រាប់មិនផ្ទុះនោះទេ ប៉ុន្តែកម្ទេចកម្ទីរបស់វាអាចបណ្តាលឲ្យខូចខាត នៅពេលដែលវាធ្លាក់ដល់ដី ។
សម្ព័ន្ធមិត្តរបស់អង្គការណាតូ និងអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់គ្រាប់បែកចង្កោមក្នុងការវាយប្រហាររបស់ខ្លួនលើប្រទេសនេះ ។
ឧប្បត្តិហេតុរួមមានការវាយប្រហារនៅជិតមន្ទីរពេទ្យក្នុងក្រុង Vuhledar នៅថ្ងៃដំបូងនៃការលុកលុយ ពោលនៅថ្ងៃទី ២៤ ខែកុម្ភៈ ដែលជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់ ។ ក្រុមសិទ្ធិមនុស្សនិយាយថា គ្រាប់បែកចង្កោមបានសម្លាប់មនុស្ស ៣ នាក់ រួមទាំងកុមារម្នាក់ នៅពេលដែលសាលាមត្តេយ្យក្នុងទីក្រុង Okhtyrka ត្រូវបានវាយប្រហារកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ។
ស្របពេលជាមួយគ្នានេះ គ្រាប់បែកចង្កោមក៏ត្រូវបានគេរាយការណ៍ថាបានប្រើនៅក្នុងការវាយប្រហារដែលបានសម្លាប់ជនស៊ីវិលនៅក្នុងតំបន់លំនៅដ្ឋាននៃ Kharkov ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែនកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ខណៈការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមត្រូវបានចាប់ផ្តើមទៅលើការប្រើប្រាស់គ្រាប់បែកចង្កោមរបស់រុស្ស៊ី ។
មីស៊ីល Stinger
កាំជ្រួចមីស៊ីល Stinger ដែលត្រូវបានគេស្គាល់ថា FIM-92 គឺជាប្រភេទមីស៊ីលបាញ់នៅលើដី ហើយវាមានសមត្ថភាពបាញ់ទម្លាក់យន្តហោះដែលហោះហើរទាប ដូចជាឧទ្ធម្ភាគចក្រ ឬយន្តហោះខ្នាតតូចជាដើម ។
អាវុធបាញ់ពីដីទៅអាកាសនេះមានទម្ងន់ស្រាល ងាយស្រួលក្នុងចល័តទីតាំងជុំវិញ និងអាចបាញ់បានដោយមនុស្សតែម្នាក់ប៉ុណ្ណោះ ។
មីស៊ីល Stinger ត្រូវបានគេចាត់ទុកថាជាអាវុធសំខាន់ក្នុងការជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ។
ទន្ទឹមនោះ ក្រសួងការបរទេសរុស្ស៊ីបានអំពាវនាវឲ្យសហភាពអឺរ៉ុប និងបណ្តាប្រទេសណាតូ “បញ្ឈប់ការបញ្ជូនអាវុធ” ទៅកាន់អ៊ុយក្រែន ដោយលើកឡើងពីការព្រួយបារម្ភថា មីស៊ីល Stinger អាចបញ្ចប់ទៅក្នុងដៃរបស់ភេរវករ និងបង្កការគំរាមកំហែងដល់ក្រុមហ៊ុនអាកាសចរណ៍ ។
មីស៊ីល Javelin
កាំជ្រួចមីស៊ីល Javelin ដែលត្រូវបានគេស្គាល់ថា FGM-148 ត្រូវបានរចនាឡើងដើម្បីបំផ្លាញរថក្រោះដែលស្ដើងបំផុត ។ ពួកវាអាចចល័តបាន មានភ្លើង និងអាចដាក់លើស្មារបស់មនុស្សម្នាក់ ។
ពួកវាអាចហោះហើរក្នុងចម្ងាយរហូតដល់ ៤.៥ គីឡូម៉ែត្រ ហើយក៏អាចប្រើក្នុងការវាយប្រហារលើយានជំនិះ អគារ ឬយន្តហោះដែលហោះហើរទាបផងដែរ ។
ដូចមីស៊ីល Stinger ដែរ, មីស៊ីល Javelin គឺជាផ្នែកមួយដ៏សំខាន់នៃឃ្លាំងអាវុធរបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ។
របាយការណ៍មួយបាបង្ហាញថា មានរថពាសដែកចំនួន ២៨០ គ្រឿងត្រូវបានបំផ្លាញដោយមីស៊ីល Javelin ក្នុងប្រទេសអ៊ុយក្រែន ក្នុងចំណោមរថពាសដែក ៣០០ គ្រឿងដែលត្រូវបានបាញ់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ ABC News
ចុចអាន ៖ នេះប្រាក់ខែទាហានស៊ីឈ្នួលបរទេសដែល រុស្ស៊ី ផ្ដល់ឲ្យប្រយុទ្ធជាមួយ អ៊ុយក្រែន
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច