ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនបង្ហើបពីពេលវេលាដែលលោក ពូទីន និង Zelensky អាចជួបគ្នា
លោក Mikhail Podolyak ជំនួយការប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Volodymyr Zelensky អាចនឹងជួបប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ទោះបីជាយ៉ាងណា លោកបាននិយាយថា ការជួបគ្នាអាចកើតឡើងតែម្យ៉ាងគត់គឺនៅពេលសន្ធិសញ្ញាសន្តិភាពរវាងរដ្ឋាភិបាលក្រុងកៀវ និងរដ្ឋាភិបាលក្រុងមូស្គូត្រូវបានចុះហត្ថលេខា។
លោក Podolyak បានប្រាប់កាសែត Wirtualna Polska ថា ៖«ដរាបណាការងារលើកិច្ចព្រមព្រៀបត្រូវបានបំពេញចប់សព្វគ្រប់ យើងនឹងចាប់ផ្តើមរៀបចំកិច្ចប្រជុំ។ វានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ យ៉ាងណា ចំពោះទីកន្លែងមិនមែនជាបញ្ហាសម្រាប់ពួកយើងទេ។ វាអាចកើតឡើងកន្លែងណាក៏បាន លើកលែងតែនៅរុស្ស៊ី»។
មន្ត្រីបានអះអាងថា ការបញ្ចប់ចុងក្រោយលើកិច្ចព្រមព្រៀងសន្តិភាពអាចត្រូវការពេលវេលាច្រើនទៀត ដែលច្រើនថ្ងៃរហូតដល់មួយសប្តាហ៍កន្លះ។ បច្ចុប្បន្ននេះ ភាគីអ៊ុយក្រែន និងរុស្ស៊ីកំពុង«ទទួចពីចំណុចទស្សនៈរបស់ពួកគេ»។
«ការដកកម្លាំងទ័ពរុស្ស៊ីភ្លាមៗគឺជាចំណុចសំខាន់មួយនៃកិច្ចព្រមព្រៀងសន្តិភាព។ ទោះជាយ៉ាងណា ការចរចាគឺជាដំណើរការទ្រង់ទ្រាយធំដែលពាក់ព័ន្ធមិនត្រឹមតែរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ។ សូម្បីប្រទេសប៉ូឡូញក៏ស្ថិតក្នុងចំណោមបញ្ហាផ្សេងៗទៀតដែរ។ វាមិនមែនត្រឹមតែអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ុណ្ណោះទេ»។ លោក Podolyak បានពន្យល់។
លោកបន្តថា ៖«យើងចង់បង្កើតយន្តការជាក់លាក់មួយដែលនឹងធានាសន្តិសុខរបស់យើងនាពេលអនាគត»។ លោកថា សូម្បីតែឈានដល់កិច្ចព្រមព្រៀងក៏មិនមែនមានន័យថា បញ្ចប់ជម្លោះដែរ។
គណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែនបានជួបប្រជុំគ្នាដើម្បីចរចាជាច្រើនលើកមកហើយចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?