Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​​អាហ្វ្រិក​ខាង​​ត្បូង​​បន្ទោស​ ណាតូ​ ធ្វើ​ឲ្យ​​កើត​​សង្គ្រាម​​នៅ​​អ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក Cyril Ramaphosa កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​មីនា​នេះ​​បាន​បន្ទោស​អង្គការ​ណាតូ​ចំពោះ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន និង​បាន​និយាយ​ថា លោក​ប្រឆាំង​ចំពោះ​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​ថ្កោល​ទោស​ប្រទេស​រុស្ស៊ី។

លោក Cyril Ramaphosa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ramaphosa ​មាន​ប្រសាសន៍​​ថា ៖«សង្គ្រាម​អាច​ជៀស​​វាង​បាន ប្រសិន​បើ ​ណាតូបាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​​ពី​ក្នុង​ចំណោម​មេ​ដឹក​នាំ និង​មន្ត្រី​របស់​ខ្លួន​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​​ការ​ពង្រីក​របស់​ខ្លួន​ទៅ​ភាគ​ខាង​កើត​​នឹង​នាំ​ឲ្យ​អស្ថិរភាព​​កើន​​ឡើង​នៅ​ក្នុង​តំបន់»។

ទោះ​បី​ជា​យ៉ាង​ណា លោក Ramaphosa បាន​និយាយ​ថា អាហ្វ្រិក​ខាង​ត្បូងមិន​អាច​អត់​ឱន​បាន​ទេ​ចំពោះ​ការ​ប្រើ​កម្លាំង​ទ័ព និង​រំលោភ​ច្បាប់​អន្តរជាតិ​ ដែល​ជាក់​ស្តែង​សំដៅ​​​​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​ហៅ​ថា «បេសកកម្ម​ពិសេស​»​​ដើម្បី​​ធ្វើ​ឲ្យ​គ្មាន​អាវុធ​នៅ​អ៊ុយក្រែន។

ទី​ក្រុង​កៀវ និង​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ជឿ​ជាក់​ថា រុស្ស៊ី​បាន​ចាប់​ផ្តើម​​សង្គ្រាម​មិន​បង្ក​ហេតុ​ដើម្បី​បង្ក្រាប​ប្រទេស​ជិត​ខាងដែល​លោក ពូទីន ហៅ​ថា​ជា​រដ្ឋសិប្បនិម្មិត។

លោក Ramaphosa លាត​ត្រដាង​ដែរ​ដា លោក ពូទីន​ បាន​ធានា​ផ្ទាល់​ខ្លួន​​របស់​លោក​ពី​ការ​ចរចា​កំពុង​មាន​វឌ្ឍនភាព។ មេ​ដឹក​នាំ​អាហ្វ្រិក​ខាង​ត្បូង​បាន​និយាយ​ថា លោក​ មិន​ទាន់​បាន​និយាយ​ជា​មួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy នៅ​ឡើយ​ទេ។

នៅ​​ថ្ងៃ​សុក្រ ការិយាល័យ​​របស់​លោក Ramaphosa បាន​និយាយ​ថា អាហ្វ្រិក​ខាង​ត្បូង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​​សម្រប​សម្រួល​​ក្នុង​ជម្លោះ​រុស្ស៊ី-អ៊ុយក្រែន ហើយ​​លោកបាន​ប្រាប់​លោក​​ ពូទីន ថា វា​គួរ​ត្រូវ​បាន​ដោះ​ស្រាយ​តាម​ការ​ចរចា។ យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ទេ​ថា តើ​នរណា​ស្នើ​សុំ​ឲ្យ​លោក​ជួយ​​ធ្វើ​អន្តរាគមន៍។

«មាន​អ្នក​ដែល​កំពុង​ទទួច​ថា យើង​គួរ​ប្រកាន់​ជំហរ​ប្រឆាំង​នឹង​រុស្ស៊ី។ វិធី​សាស្ត្រ​ដែល​យើង​នឹង​យក​ជំនួស​​ គឺ​ថា ទទួច​ឲ្យ​​ប្រកាន់​ជំហរ​ចរចាវិញ។ ការ​ស្រែក​ចុះ ស្រែក​ឡើង នឹង​មិន​ធ្វើ​ឲ្យ​បញ្ចប់​ជម្លោះ​នោះ​ទេ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ភ្នំសំពៅ
សន្តិសុខសង្គម៥១ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម