ព័ត៌មានអន្ដរជាតិ
ជប៉ុន ប្រទះឃើញនាវាចម្បាំងរុស្ស៊ីដឹកសុទ្ធតែរថយន្តយោធា ឆ្លងកាត់កោះរបស់ខ្លួន ទំនងទៅអ៊ុយក្រែន
នាវាចម្បាំងរុស្ស៊ីដែលផ្ទុករថយន្តយោធាជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញឆ្លងកាត់ច្រកសមុទ្រមួយ ក្នុងប្រទេសជប៉ុនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ខែមីនា ហើយអាចកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន។

ច្រកសមុទ្រ Tsugaru រវាងសមុទ្រជប៉ុន និងមហាសមុទ្រប៉ាស៊ីហ្វិក គឺជាចំណុចបំបែកកោះ Honshu និង Hokkaido ដែលជាកោះធំជាងគេទាំងពីររបស់ប្រទេស។
ប្រទេសរុស្ស៊ីបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដែលជាហេតុជំរុញឲ្យមានការរំពឹងទុកថា លោក Putin អាចនឹងបញ្ជូនកងកម្លាំងបន្ថែមទៀត មកពីតំបន់ឆ្ងាយៗ។

យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ កាំជ្រួចមីស៊ីលរាប់ពាន់គ្រាប់ និងរថក្រោះ ព្រមទាំងយន្តហោះរាប់រយគ្រឿង ក៏ត្រូវបាត់បង់ផងដែរ។
រូបថតមួយសន្លឹកដែលចេញផ្សាយដោយក្រសួងការពារជាតិជប៉ុន តាមរយៈទីភ្នាក់ងារសារព័ត៌មានក្យូដូ បានបង្ហាញ នាវាចម្បាំងរុស្ស៊ី ដែលកំពុងដឹករថយន្តយោធា។

អ្នកនាំពាក្យម្នាក់បាននិយាយថា “យើងមិនដឹងថាពួកគេកំពុងទៅណាឡើយ ប៉ុន្តែការចេញដំណើររបស់ពួកគេបង្ហាញថា ប្រទេសអ៊ុយក្រែនអាចជាទិសដៅ”។
អ្នកនាំពាក្យដដែលបន្ថែមថា វាជារឿងមិនធម្មតាទេ ដែលនាវារុស្ស៊ីឆ្លងកាត់ច្រកសមុទ្រជិតនឹងទឹកដីជប៉ុនបែបនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ