ព័ត៌មានអន្ដរជាតិ
លោក ស៊ី ប្រាប់លោក បៃដិន ថា ដោះស្រាយបញ្ហាតៃវ៉ាន់មិនល្អនឹងប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី១៨ ខែមីនាថា បញ្ហានៅកោះតៃវ៉ាន់ត្រូវការដោះស្រាយឲ្យបានល្អដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានលើទំនាក់ទំនងចិន-អាមេរិក។
ចិនបាននិយាយថា កោះតៃវ៉ាន់គឺជាបញ្ហាដ៏រសើប និងសំខាន់បំផុតនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ ទីក្រុងវ៉ាស៊ីនតោនដែលកំពុងស្វែងការជួយពីទីក្រុងប៉េកាំងដើម្បីស្តារសន្តិភាពនៅអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីវាយប្រហារកាលពីថ្ងៃទី២៤ ខែកុម្ភៈ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងតៃប៊ិទេ ប៉ុន្តែជាអ្នកគាំទ្រ និងជាអ្នកផ្គត់ផ្គង់អាវុធអន្តរជាតិដ៏សំខាន់បំផុតរបស់តៃវ៉ាន់។

លោក ស៊ី បានប្រាប់លោក បៃដិន តាមការហៅវីដេអូថា ៖«បុគ្គលមួយចំនួននៅសហរដ្ឋអាមេរិកកំពុងផ្ញើសញ្ញាមិនត្រឹមត្រូវទៅកងកម្លាំងគាំទ្រឯករាជ្យនៅកោះតៃវ៉ាន់ ហើយនោះពិតជាគ្រោះថ្នាក់ណាស់»។
«ប្រសិនបើបញ្ហាកោះតៃវ៉ាន់មិនត្រូវបានដោះស្រាយឲ្យល្អប្រសើរទេ វានឹងជះឥទ្ធិពលដ៏អាក្រក់ដល់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ»។
សេចក្តីថ្លែងការណ៍របស់សេតវិមានមួយបាននិយាយថា លោក បៃដិន បានរម្លឹកឡើងវិញក្នុងការហៅវីដេអូជាមួយលោក ស៊ី ថា គោលនយោបាយអាមេរិកលើកោះតៃវ៉ាន់មិនប្រែប្រួលទេ និងបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោនបន្តប្រឆាំងនឹងការប្រែប្រួលឯកតោភាគីណាមួយចំពោះស្ថានភាពដដែល។
លោក ស៊ី បានប្រាប់លោក បៃដិន ថា ៖«យើងខ្ញុំសង្ឃឹមថា ភាគីអាមេរិកនឹងយកចិត្តទុកដាក់ឲ្យបានពេញលេញចំពោះបញ្ហានេះ»។
យោងតាមសារព័ត៌មានរដ្ឋចិនបានផ្សាយថា លោកប្រធានាធិបតីចិនក៏បានប្រាប់លោក ចូ បៃដិន ទៀតថា សង្គ្រាមនៅអ៊ុយក្រែនត្រូវតែបញ្ឈប់ឲ្យបានឆាប់បំផុតតាមដែលទៅរួច។
មេដឹកនាំចិនបានបន្ថែមថា ភាគីទាំងអស់ត្រូវតែចូលរួមគាំទ្រកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន ខណៈសហរដ្ឋអាមេរិក និងអង្គការណាតូត្រូវតែអនុវត្តកិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីដោះស្រាយបញ្ហានៃវិបត្តិនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍