ព័ត៌មានអន្ដរជាតិ
ជនភៀសខ្លួនជាង៣.២៥លាននាក់ហើយចាកចេញពីសង្គ្រាមអ៊ុយក្រែន
អង្គការសហប្រជាជាតិ (UN) បាននិយាយនៅថ្ងៃសុក្រថា ជនភៀសខ្លួនជាង៣.២៥លាននាក់បានចាកចេញពីប្រទេសអ៊ុយក្រែនគិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ខណៈជិត២លាននាក់បានឆ្លងកាត់ព្រំដែនប៉ូឡូញ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា មនុស្ស ៣ ២៧០ ៦៦២នាក់បានភៀសខ្លួនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមថ្ងៃទី២៤ ខែកុម្ភៈ។
អ្នកនាំពាក្យ UNHCR លោក Matthew Saltmarsh បាននិយាយថា ៖«យើងខ្ញុំមើលឃើញជាទូទៅថយចុះនៅក្នុងលំហូរចាប់ពីពេលវេលានៃជម្លោះបានផ្ទុះឡើងពីដំបូង»។
សម្រាប់ប្រជាជនស្ថិតនៅប្រទេសអ៊ុយក្រែន ប៉ុន្តែបានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ លោកបាននិយាយថា ៖«វាមានសុវត្ថិភាពដើម្បីសន្និដ្ឋានថា ចំនួនមានជាង២លាននាក់»។
ទោះបីជាយ៉ាងណា «ល្បឿន និងទំហំនៃការផ្លាស់ទីខាងក្នុង និងភៀសខ្លួនចេញពីអ៊ុយក្រែន ព្រមទាំងមកពីតម្រូវការមនុស្សធម៌នឹងកើនឡើងតែម្យ៉ាង ប្រសិនបើស្ថានភាពកាន់តែអាក្រក់»។
អ្នកនាំពាក្យបានបន្ថែមថា ប្រហែលជា៩០%នៃអ្នកដែលបានភៀសខ្លួនទាំងនោះគឺជាស្ត្រី និងកុមារ។ បុរសអ៊ុយក្រែនអាយុ១៨ដល់៦០ឆ្នាំមានសិទ្ធិធ្វើទាហានត្រូវបានកោះហៅ និងមិនអាចចាកចេញបានទេ។
អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួនរបស់ UN បាននិយាយថា គិតត្រឹមថ្ងៃពុធ ជនជាតិទី៣ចំនួន ១៦២ ០០០នាក់បានភៀសខ្លួនពីប្រទេស។
UNHCR បានប៉ាន់ស្មានពីដំបូងថា មនុស្សរហូតដល់៤លាននាក់អាចចាកចេញពីអ៊ុយក្រែន ប៉ុន្តែកាលពីសប្តាហ៍មុនបានទទួលស្គាល់ថា ចំនួននេះអាចត្រូវបានកែសម្រួលឡើងវិញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ UNHCR
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច