Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky អំពាវនាវឲ្យមានកិច្ចចរចាសន្តិភាព ដោយគ្មានការពន្យាពេលបន្តទៀត

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃនេះដែរ បានជំរុញទីក្រុងម៉ូស្គូឲ្យចូលរួមក្នុងកិច្ចចរចា​សន្តិភាព​បន្ថែមទៀត “ដោយគ្មានការពន្យាពេល” ខណៈ​សង្គ្រាម​បាន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី​បួន​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូនោះ​ លោក Zelensky​ បាននិយាយថា “នេះគឺជា​ឱកាស​តែ​មួយគត់​សម្រាប់​រុស្ស៊ី ​ក្នុង​ការ​កាត់​បន្ថយ​ការ​ខូចខាត​ពី​កំហុស​របស់​ខ្លួន។ ដល់ពេលជួបគ្នា ដល់ពេលនិយាយ ដល់ពេលត្រូវ​ស្ដារ​បូរណភាព​ទឹកដី និង​យុត្តិធម៌​សម្រាប់​អ៊ុយក្រែន។ បើមិន​ដូច្នេះទេ ការ​ខាតបង់​របស់រុស្ស៊ី​ នឹង​ក្លាយ​ទៅជា​បែបនេះ ដែលអ្នក​នឹង​ត្រូវការជា​ច្រើន​ជំនាន់​ដើម្បី​ស្ដារ​ឡើងវិញ” ។

គួរ​បញ្ជាក់​ផង​ដែរថា ​អ៊ុយក្រែន និង​រុស្ស៊ី​បានចូលរួម​ក្នុងកិច្ចចរចា​ជា​ច្រើនលើកមកទល់ពេលនេះ ដោយ​ចាប់ផ្ដើម​ក្នុង​ប្រទេស​បេឡារុស ហើយ​ថ្មីៗនេះបានធ្វើឡើងតាមរយៈសន្និសីទវីដេអូ។ ទោះ​ជា​យ៉ាង​ណា ប្រទេសទាំងពីរនេះ ​នៅ​មិន​ទាន់​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ ស្ដី​ពី​បទ​ឈប់​បាញ់ ឬ​ការ​ដក​ថយ​នៅ​ឡើយ​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖SKY

ចុចអាន៖អ៊ុយក្រែន បញ្ចេញតួលេខថ្មី អំពីទាហានរុស្ស៊ី ដែលខ្លួនសម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ជីវិតកម្សាន្ដ២០ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី នឹងទទួលបានមីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីទំនើប ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម