ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អះអាងថា បានបាញ់មីស៊ីលលឿនជាងសំឡេង កម្ទេចឃ្លាំងអាវុធនៅ អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ខ្លួនបានបំផ្លាញឃ្លាំងក្រោមដីមួយ នៅភាគខាងលិចអ៊ុយក្រែន ដោយប្រើប្រាស់កាំជ្រួចល្បឿនលឿនជាងសំឡេង។
យោយតាមសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ឃ្លាំងនៅក្នុងតំបន់ Ivano-Frankivsk មានផ្ទុកកាំជ្រួច និងគ្រាប់រំសេវយន្តហោះ ហើយត្រូវបានកម្ទេចដោយកាំជ្រួច Kinzhal ដែលអាចធ្វើដំណើរបានលឿនជាងល្បឿនសំឡេង ៥ ដង ។
យ៉ាងណាមិញ នេះជាលើកទីមួយហើយ ដែលរុស្ស៊ីបានទទួលស្គាល់ថាបានប្រើអាវុធប្រភេទនេះក្នុងសង្គ្រាមអ៊ុយក្រែន។
ឧត្ដមសេនីយ៍ឯក Igor Yevgenyevich Konashenkov គឺជាប្រធានអ្នកនាំពាក្យក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ីបាននិយាយថា ប្រព័ន្ធកាំជ្រួច “Kinzhal” ត្រូវបានដាក់ពង្រាយក្នុងការវាយប្រហារ ដែលមានសមត្ថភាពវាយប្រហារគោលដៅក្នុងរយៈចម្ងាយ ១,២៤២ ម៉ាយ។ ទន្ទឹមនឹងនេះ រុស្ស៊ីបាននិយាយថា ខ្លួនក៏បានបំផ្លាញវិទ្យុ និងមជ្ឈមណ្ឌលឈ្លបយកការណ៍យោធាអ៊ុយក្រែន នៅជិតទីក្រុងកំពង់ផែ Odesa ដោយប្រើប្រព័ន្ធមីស៊ីលតាមឆ្នេរសមុទ្រ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក Zelensky អំពាវនាវឲ្យមានកិច្ចចរចាសន្តិភាព ដោយគ្មានការពន្យាពេលបន្តទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ